នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបោះឆ្នោតចាកចេញពី EU គឺជាការវាយប្រហារដោយ គ្រាប់បែកទៅលើខឿនសេដ្ឋកិច្ច


នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបោះឆ្នោតចាកចេញពី EU គឺជាការវាយប្រហារដោយ គ្រាប់បែកទៅលើខឿនសេដ្ឋកិច្ច - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបោះឆ្នោតចាកចេញពី EU គឺជាការវាយប្រហារដោយ គ្រាប់បែកទៅលើខឿនសេដ្ឋកិច្ច (Image: VNA)

(VOVworld) – ការបោះឆ្នោតចាកចេញពីសហភាពអឺរ៉យប (EU) ដូចការវាយ
ប្រហារដោយ គ្រាប់បែកទៅលើខឿនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសដែរ។
នេះគឺជាសេចក្តីព្រមានរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron
ដែលបាននាំចេញនាថ្ងៃទី ៦ មិថុនា កន្លងទៅ ក្នុងពេលដែល ការបោះប្រជា
មតិប្រជាជនអំពីឋានៈជាសមាជិក EU នៃប្រទេសនេះកំពុងឈានជិតដល់
ហើយសាធារណៈមតិអង់គ្លេសមានការខ្វែងគំនិតដ៏ជ្រាលជ្រៅអំពីបញ្ហានេះ។
លោក Cameron បានសង្កត់ធ្ងន់ថា៖ ការចាកចេញពី EU មានន័យថា៖ ប្រទេស
អង់គ្លេសនឹងប្រឈមមុខនឹងសម័យកាលឱណភាពនិងអស្ថិរភាព។ លោកក៏
បានរិះគន់ភាគីគាំទ្រការចាកចេញពី EU ដែលបាននាំចេញតូរលេខសំរាប់
បំរើគោលដៅរបស់ខ្លួន តែបុណ្ណោះដោយអើពើដល់អនាគតរបស់ប្រជាពល
រដ្ឋអង់គ្លេសឡើយក៏ដូចជាមិនផ្តើមឡើងផែនការសេដ្ឋកិច្ចណាមួយឡើយ
សំរាប់ប្រទេសជាតិក្រោយពីចាកចេញពីប្លុក EU។ ក្នុងពេលនោះ ឥស្សរៈជន
ជួរមុខចំនួន ២ រូបនៃភាគីបំផុសចលនាចាកចេញពី EU គឺអតីតអភិបាល
ក្រុងឡុង លោក Boris Johnson និងរដ្ឋមន្ត្រីមហាផ្ទៃ លោក Michael Gove
បានចាត់ទុកថា៖ ប្រទេសអង់គ្លេសនឹងបាត់បង់ បន្ថែមចំនួនប្រាក់ ២ ពាន់
លាន ៤០០ លាន ផោន ទៀត សំរាប់ EU ក្នុងករណីរក្សានៅសហភាព នេះ
ហើយ EU នឹងធ្វើឲ្យខ្សោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)
និងសន្តិសុខជាតិ។ តាមរដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេសថា៖ ប្រសិនបើបន្តធ្វើជា
សមាជិកនៃ EU អង់គ្លេសនឹងមិន អនុវត្តបានច្បាប់របស់ខ្លួន ហើយត្រូវ
ប្រតិបតិ្តតាមការកំណត់នៃតុលាការយុត្តិធម៌អឺរ៉ុប (ECJ) ។ បណ្ដាការស្ទង់
មតិថ្មីៗនេះដែលបានត្រូវប្រកាសនាថ្ងៃទី ៦ មិថុនា បានសរឲ្យឃើញថា៖
កំរិតអ្នកគាំទ្រអង់គ្លេសចាកចេញពី EU បានកើនឡើងយ៉ាងខ្លាំងក្លា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ