នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានលាលែងពីតំណែងជាថ្នាក់ដឹកនាំគណបក្សអភិរក្សនិយម

(VOVWORLD) - នាថ្ងៃទី ៧ ខែមិថុនា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី  Theresa May បានលាលែងពីតំណែងជាថ្នាក់ដឹកនាំគណបក្សអភិរក្សនិយមជាផ្លូវការដោយហេតុនេះ ហើយបានត្រួសត្រាយផ្លូវសំរាប់ការរត់ប្រណាំងនៃការស្វែងរកថ្នាក់ដឹកនាំជំនួសឲ្យ លោកស្រី Theresa May ដើម្បីបញ្ចប់ដំណើរការនាំអង់គ្លេសឱ្យចាកចេញពីសហភាពអឺរ៉ុប ដែលហៅថា Brexit។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានលាលែងពីតំណែងជាថ្នាក់ដឹកនាំគណបក្សអភិរក្សនិយម - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានលាលែងពីតំណែងជាថ្នាក់ដឹកនាំគណបក្សអភិរក្សនិយម

លោកស្រី Theresa May នៅតែកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសស្តីទីដរាបណា គណបក្សអភិរក្សស្វែងរកបានអ្នកស្នងតំណែងនាពេលខាងមុខ។ លទ្ធផលគ្រោងនឹងប្រកាសនៅចុងខែកក្កដា។ គួរបញ្ជាក់ថា មានបេក្ខជនចំនួន ១១ រូបដែលបានប្រកាសជាសាធារណៈអំពីមានគោលបំណងចូលរួមការរត់ប្រណាំង ដណ្តើមដំណែងជាថ្នាក់ដឹកនាំគណបក្សអភិរក្សនិយម មានន័យថានឹងធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយថ្ងៃទី ៧ ខែមិថុនាខាងមុខ។ សមាជិកសភាគណបក្សអភិរក្សនិយមចំនួន ៣១៣ រូបនៅក្នុងសភាអង់គ្លេស នឹងជ្រើសរើសបេក្ខជនចំនួន២ រូបចុងក្រោយក្នុងបញ្ជីបេក្ខជនសម្រាំងនេះផងដែរ។ មានសមាជិក ១២៥.០០០ នាក់នៃគណបក្សអភិរក្សនិយមអង់គ្លេសនៅទូទាំងប្រទេសនឹងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី ដោយផ្អែកលើបញ្ជីសម្រាំងនេះ ហើយនឹងជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនៅក្នុងខែមិថុនាខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ