នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ទទួលបានជ័យជំនះដ៏មានអត្ថន័យនៅគ្រាលំបាក

(VOVWORLD) - នាយប់ថ្ងៃទី១២ ខែធ្នូ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានឆ្លងកាត់នូវការបោះឆ្នោតផ្តល់ទំនុកចិត្តក្នុងគណបក្សអភិរក្សនិយមរបស់អង់គ្លេសដោយមានសម្លេងគាំទ្រចំនួន ២០០ និងសម្លេងប្រឆាំងចំនួន ១១៧។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ទទួលបានជ័យជំនះដ៏មានអត្ថន័យនៅគ្រាលំបាក - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May

នេះគឺជាលទ្ធផលដែលបានព្យាករណ៍ទុកជាមុនដោយសារនៅពេលដែលផែនការបោះឆ្នោតផ្តល់ទំនុកចិត្តចំពោះ លោកស្រី Theresa May ត្រូវបានប្រកាសនាព្រឹកថ្ងៃដដែលនោះ ដោយភាគច្រើនមានសមាជិកសភាអភិរក្សនិយមនៅសភាជាន់ទាបអង់គ្លេសបានប្រកាសជាសាធារណៈថានឹងបន្តគាំទ្រលោកស្រីក្នុងនាមជាប្រមុខគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្រ្តីអង់គ្លេសផងដែរ។

ក្នុងដំណាក់កាលបោះឆ្នោតនិងត្រួតពិនិត្យសន្លឹកឆ្នោតនោះនៅតែប្រព្រឹត្តទៅនៅក្នុងសភាជាន់ទាប ហើយសមាជិកជាច្រើនក្នុងុគណបក្សអភិរក្សនិយមបានបង្ហោះជាសាធារណៈនូវសន្លេសឆ្នោតគាំទ្រដល់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May លើបណ្តាញសង្គមនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ