នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ៨ មិថុនា

នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ៨ មិថុនា  - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ៨ មិថុនា (VNA)


(VOVworld) – នាថ្ងៃទី ១៨ មេសា នាយករដ្ឋម​ន្ត្រីអង់គ្លេស លោកស្រី Theresa May បានអំពាវនាវរៀបចំការបោះឆ្នោតសកលមុនកាលកំណត់ នាថ្ងៃទី ៨ មិថុនា ខាងមុខ។ សេចក្តីប្រកាសរបស់លោស្រី May ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ ដែលអង់គ្លេសកំពុងពន្លឿនដំណើរការចរចារចាកចេញពីសហភាពអឺរ៉ុប (EU) ឬ ហៅថា Brexit។ នាយករដ្ឋមន្ត្រីអង់គ្លេស  លោកស្រី Theresa May បានអះអាង ថា៖ នេះគឺជាវិធានការតែមួយគត់ដើម្បីធានានយោបាយស្ថិរភាពនាអនាគត ក្នុង ពេលដែល អង់គ្លេសកំពុងចរចារអំពី Brexit ជាមួយ EU។ នាថ្ងៃទី ១៩ មេសា លោកស្រី Theresa May នឹងប្រកាសគំរោងច្បាប់ដែលនឹងបើកចេញផ្លូវសំរាប់ ការបោះឆ្នោតសកលមុនកាលកំណត់។​ តាមការកំណត់បច្ចុប្បន្នរបស់អង់គ្លេសថា​ ការបោះឆ្នោតសកលខាងមុខននៃប្រទេសនេះនឹងប្រព្រឹត្តទៅនាឆ្នាំ ២០២០៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ