នាយករដ្ឋមន្រ្តីកម្ពុជាអះអាងថា ស្ថានភាពក្នុងប្រទេសមានស្ថិរភាព

(VOVWORLD) - នាថ្ងៃទី២២ វិច្ឆិកា នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន អះអាង ថា ស្ថានភាពក្នុងប្រទេសមានស្ថិរភាពក្រោយពីគណៈបក្សសង្គ្រោះជាតិ (CNRP) ត្រូវរំលាយតាមសេចក្ដីសំរេចចិត្តរបស់តុលាការកំពូល។

 អញ្ជើញថ្លែងមតិទៅកាន់ កម្មករនៃរោងចក្រតម្បាញកាត់ដេរមួយនៅរាជធានីភ្នំពេញ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ស្ថានភាពនយោបាយនៅកម្ពុជានៅមានស្ថិរភាព រាល់សកម្មភាព ប្រព្រឹត្តទៅធម្មតា ហើយគ្មានវិបត្តិនយោបាយណាមួយឡើយ។ សម្ដេចក៏បាន អះអាងថែមទៀតថា ការនាំចេញផលិតផលតម្បាញកាត់ដេរនិងស្បែកជើងរបស់ ប្រទេសនេះនឹងមិនរងផលប៉ះពាល់ក្រោយពីការរំលាយរបស់ CNRP ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ