នាយករដ្ឋមន្រ្តីថ្មីរបស់ប៉ាគីស្ថានប្តេជ្ញាជម្រុញការធ្វើកំណែទម្រង់

(VOVWORLD) - នាយប់ថ្ងៃទី១៩ខែសីហា ក្នុងសុន្ទរកថាដំបូងចំពោះមុខសាធារណជនក្រោយពីធ្វើ សច្ចាប្រណិធានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសប៉ាគីស្ថាន លោក Imran Khan បានបេ្តជ្ញាថានឹងធ្វើការកំណែទម្រង់សំដៅលើកកម្ពស់ខឿនសេដ្ឋកិច្ចក្នុងនោះផ្តោតលើការអភិវឌ្ឍមនុស្ស និងលុបបំបាត់អំពើពុករលួយ នៅ ប្រទេសអាស៊ីខាងត្បូងនេះ។
 នាយករដ្ឋមន្រ្តីថ្មីរបស់ប៉ាគីស្ថានប្តេជ្ញាជម្រុញការធ្វើកំណែទម្រង់ - ảnh 1 នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសប៉ាគីស្ថាន លោក Imran Khan

ក្នុងបទថ្លែងសុន្ទរកនេះ លោក Imran Khan បានប្រកាសពីវិធានការត្បិតត្បៀតដើម្បីកាត់បន្ថយទ្រព្យសម្បត្តិសាធារណៈរបស់ រដ្ឋាភិបាល កាត់បន្ថយបគ្គលិក និងផ្ទេរប្តូរស្ថាប័នរដ្ឋឲ្យក្លាយទៅជាសាលារៀន វិញ។លោកក៏បានអំពាវនាវកសាងប្រព័ន្ធពន្ធមានវឌ្ឍនភាពមួយហើយ សន្យាផ្តល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសំរាប់ករណីចាំបាច់ដចជាកុមារកង្វះអាហារូបត្ថម្ភ ឬ ទាមទារយុត្តិធម៌ឲ្យជនរងគ្រោះដែលរងការរំលោភបំពាន ក៏ដូចជា វិនិយោគក្នុងការទប់ទល់នឹងបំរែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ