នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សំណូមពររៀបចំឲ្យបានល្អនូវជំនួប សន្ទនាជាមួយប្រជាកម្មករ

(VOVWORLD) - ថ្លែងមតិនៅទីនេះ លោក នាយករដ្ឋមន្រ្តីបានសំដែងគោលបំណងថា អង្គការសហជិពគ្រប់ជាន់ថ្នាក់នៅលើ ទូទាំងប្រទេស អនុវត្តន៍ឲ្យបានល្អនូវវិន័យពលកម្ម រួមចំណែកលើកកំពស់ ទិន្នផលពលកម្ម សំរេចល្អនូវភារកិច្ចក្នុងឆ្នាំ២០១៨។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សំណូមពររៀបចំឲ្យបានល្អនូវជំនួប សន្ទនាជាមួយប្រជាកម្មករ - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២២ កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទៅជួបសំណេះសំណាលនិងជូនពរបុណ្យ Tet ចំពោះ កម្មាភិបាល បុគ្គលិកនៃអគ្គសម្ព័ន្ធពលករវៀតណាម។ ថ្លែងមតិនៅទីនេះ លោក នាយករដ្ឋមន្រ្តីបានសំដែងគោលបំណងថា អង្គការសហជិពគ្រប់ជាន់ថ្នាក់នៅលើ ទូទាំងប្រទេស អនុវត្តន៍ឲ្យបានល្អនូវវិន័យពលកម្ម រួមចំណែកលើកកំពស់ ទិន្នផលពលកម្ម សំរេចល្អនូវភារកិច្ចក្នុងឆ្នាំ២០១៨។ លោក Nguyen Xuan Phuc ស្នើឲ្យអគ្គសម្ព័ន្ធពលករវៀតណាម ត្រៀមរៀបចំឲ្យបានល្អនូវកម្មវិធីជួប សន្ទនារវាងនាយករដ្ឋមន្រ្តីជាមួយប្រជាកម្មករ ពលករ នៅតំបន់ប៉ែកខាងជើង។ រួមជាមួយគ្នានោះគឺការបន្តថែទាំ ការពារសិទ្ធិនិងផលប្រយោជន៍សំរាប់ពលករ។

        “ខ្ញុំស្នើឲ្យអគ្គសម្ព័ន្ធពលករវៀតណាមបន្តជ្រួតជ្រៀបស្មារតីការពារសុវត្ថិភាពចំណីអាហារ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់សំរាប់ប្រជាកម្មករ។ ក្នុងបុណ្យ Tet កន្លងទៅ យើងឃើញថា ករណីពុលអាហារ ពិសេសគឺពុលស្រា នៅតែកើតមានឡើង។ ទីពីរគឺស្ថានការណ៍គ្រោះថ្នាក់ការងារក៏កើតមានឡើង ដែរ។ ត្រូវដោះស្រាយបញ្ហានេះឲ្យបានល្អថែមទៀតដើម្បីការពារពលករ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ