នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើ​ការជាមួយ​ថ្នាក់ដឹក​នាំខេត្ត Lang Son

(VOVWORLD) -នាព្រឹកថ្ងៃទី ២៤ កញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lang Son អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើ​ការជាមួយ​ថ្នាក់ដឹក​នាំខេត្ត Lang Son - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ខេត្ត Lang Son មានទីតាំងសំខាន់ទាំងអំពីសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខ ជាពិសេសគឺជាមួយតំបន់ភាគឦសាននៃប្រទេសជាតិ។ ខេត្តមានខ្សែព្រំដែនប្រវែង 230 គីឡូម៉ែត្រជាមួយចិន មានចក្រទ្វារព្រំដែន ផ្សារព្រំដែនជាច្រើន ជាចំណុចចាប់ផ្ដើមរបស់វៀតណាមក្នុងខ្សែច្រករបៀងសេដ្ឋកិច្ចណាននីង (ចិន) – Lang Son – ហាណូយ – Hai Phong និង  Lang Son –ហាណូយ–ទីក្រុងហូជីមិញ–Moc Bai ជាចក្រទ្វារសំខាន់តភ្ជាប់ចិនជាមួយអាស៊ាន ដែលងាយស្រូលអភិវឌ្ឍពាណិជ្ជកម្មព្រំដែន និងសេវាអភិវឌ្ឍន៍នានា។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ការអភិវឌ្ឍនៃខេត្ត Lang Son ត្រូវផ្សាភ្ជាប់ជាមួយការអភិវឌ្ឍពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍកសិកម្ម រុក្ខកម្មនៃតំបន់ព្រៃភ្នំ និងតំបន់ជនបទ។ ចំណុចទាំងនេះគឺសុទ្ធតែត្រូវផ្សាភ្ជាប់ការអភិវឌ្ឍ និងការពារព្រៃឈើ ក្នុងនោះត្រូវ ផ្ដោតសំខាន់លើសេវាកម្មពាណិជ្ជកម្មព្រំដែន និងសេវាកម្ម logostic ។ ពង្រីក ឧត្តមភាពដែលមានស្រាប់ពីបណ្ដា កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តវប្បធម៌អរូបី ផលិតផលពិសេសដោយឡែក ដើម្បីជំរុញការអភិវឌ្ឍ ដោយចីរភាព។ យកចិត្តទុកដាក់ដល់ការអភិវវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ថែមទៀត និងបង្កើតកសិផលរួមទាំងដាំណាំឧស្សាហកម្ម ថ្នាំឱសថ បន្លែផ្លែឈើ ដើម្បីបម្រើតម្រូវការ និងពិសេសគឺការនាំចេញតាមរយៈព្រំដែនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ