នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន

(VOVWORLD) - នារសៀលថ្ងៃទី២១ មិថុនា នៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc 

(VOVworld) - នារសៀលថ្ងៃទី២១ មិថុនា នៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យសំខាន់ក្នុងកាលៈទេសៈដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៤ មិថុនា) និងឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ២០១៧។នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេច តេជោ ហ៊ុន សែន បានបង្ហាញឲ្យឃើញនូវចំណងសាមគ្គីភាពវៀតណាម-កម្ពុជា ក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិក៏ដូចជាកសាងប្រទេសជាតិក្នុងសម័យកាលសន្តិភាពផងដែរ។ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម-កម្ពុជាកាន់តែអភិវឌ្ឍន៍ សក្តិសមជាមួយនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីទាំងពីររូបបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនិងប្រជាជនខេត្ត Binh Duong ក្នុងនោះមាននិស្សិតវ័យក្មេង និងអតីតយុទ្ធជនស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាមដែលធ្លាប់ទៅជួយឧបត្ថម្ភកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ