នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បំពេញទស្សនកិច្ចនៅសា កលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្តន៍ Krems បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអូទ្រីស

(VOVWORLD) - បន្តសកម្មភាពនៅក្នុងដំណើរទស្សនកិច្ចនៅប្រទេស អូទ្រីស នាព្រឹកថ្ងៃទី១៦ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅ ទស្សនានិងជួបសំណេះសំណាលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្តន៍ Krems (IMC)។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បំពេញទស្សនកិច្ចនៅសា កលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្តន៍ Krems បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអូទ្រីស - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ Krems (រូបថត៖ VGP)


នៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចំពោះ វៀតណាម អប់រំជាគោលនយោបាយអាទិភាពចម្បង ហើយខឿនអប់រំវៀតណាម មានគោលបំណងចង់ទាក់ទងជាមួយខឿនអប់រំដ៏ជឿនលឿននៃប្រទេសផ្សេងៗលើពិភពលោក ក្នុងនោះមានប្រទេសអូទ្រីស។ នេះក៏ជាវិស័យអាទិភាពសំខាន់ នៅក្នុងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនាពេលខាងមុខផងដែរ។

        លោកនាយករដ្ឋមន្រ្តីចាត់ទុកថា បដិវត្តន៍ឧស្សាហកម្មលើកទី៤កំពុងបង្កើត ឱកាសដើម្បីប្រទេសនានាខិតមកជិតគ្នាថែមទៀត យល់ដឹងគ្នាជាច្រើនថែមទៀត និងបង្កើនការចែករំលែកការទទួលខុសត្រូវទៀតផង។ លោកជឿជាក់ថា យុវជន និងនិស្សិតនៃប្រទេសទាំងពីរវៀតណាមនិងអូទ្រីស នឹងជាស្ពានតភ្ជាប់ដើម្បីរឹត បន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ រួមចំណែកទៅក្នុង សុខសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការ ការអភិវឌ្ឍនិងវិបុលភាពរួមនៃតំបន់។

        ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបតិ្តការរវាងសាកល វិទ្យាល័យ Krems និងមហាវិទ្យាល័យពាណិជ្ជកម្មវៀតណាម។

        នារសៀលថ្ងៃទី១៦ ខែតុលា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានចេញដំណើរពីរដ្ឋធានី វៀន នៃប្រទេសអូទ្រីស ទៅកាន់ប្រទេស បែលហ្ស៊ិកដើម្បីចូលរួមកិច្ចប្រជុំកំពូល ASEM លើកទី១២និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបែលហ្ស៊ិក។

ប្រតិកម្មទៅវិញ

ផ្សេងៗ