នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រីសឹង្ហបូរី

(VOVWORLD) - នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong ក្នុងឱកាសមកចូលរួមសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្រីពីអាស៊ាន  (WEF ASEAN) ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រីសឹង្ហបូរី - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong 

នៅក្នុងជំនួបនេះនាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់អំពីទំនាក់ទំនងជិតស្និទ្ធិ ក៏ដូជាការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃភាគីទាំងពីរ ហើយរួមវិភាគទាននាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាក់ស្ដែង និងប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពបន្តជួយឧបត្ថម្ភសហគមន៍សហគ្រាសនៃប្រទេសទាំងពីរក្នុងការបើកទូលាយការវិនិយោគ ធ្វើអាជីវកម្មនៅប្រទេសនិមួយៗ រួមសហការបង្កើតក្របខ័ណ្ឌគោលនយោបាយប្រកបដោយសុវត្ថិភាព តម្លាភាព និងស្ថិរភាព និងជួយដោះស្រាយរាល់ការសាកល្បង សំដៅលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីដោយឥតឈបឈរ។

ស្ដីពីបញ្ហាតំបន់និងអន្តរជាតិនោះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងប្លុកអាស៊ាន សំដៅអនុវត្តន៍ជាក់ស្ដែងនូវស្មារតីខ្លួនទីពឹងខ្លួន ច្នៃប្រឌិត ជំរុញសាមគ្គីភាព ការស្រុះចិត្តគំនិតគ្នា តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន  រក្សាយ៉ាងរឹងមាំគោលការណ៍ ដែលអាស៊ានបានឯកភាព ក្នុងបញ្ហាសំខាន់ៗ ដែលទាក់ទិននឹងសន្តិភាព សន្តិសុខ ស្ថិរភាពនៃតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ភាគីទាំងពីរក៏បានឯកភាពក្នុងការជំរុញសន្ទុះវិជ្ជមាននៃពាណិជ្ជកម្មសេរី និងការតភ្ជាប់សេដ្ឋកិច្ចនៅតំបន់នាបច្ចុប្បន្ន ព្រមទាំងរួមសហការជាមួយបណ្ដាប្រទេស ដើម្បីសម្រេចការចរចាស្ដីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ