នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ សហការរៀបចំកិច្ចប្រជុំ កំពូលអាមេរិក-ស.ប.បកូរ៉េលើកទី២ប្រកបដោយជោគជ័យ

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទើបនឹង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការត្រៀមរៀបចំអោយកិច្ចប្រជុំកំពូលអាមេរិក-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េ (ស.ប.បកូរ៉េ) លើកទី២ ដែលនឹងបានរៀបចំឡើងនៅរដ្ឋធានីហាណូយ នាពេលខាងមុខ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ សហការរៀបចំកិច្ចប្រជុំ កំពូលអាមេរិក-ស.ប.បកូរ៉េលើកទី២ប្រកបដោយជោគជ័យ - ảnh 1 វៀតណាមត្រូវបានជ្រើសរើសអោយទទួលរៀបចំកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២

បន្ទាប់ពីស្ដាប់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាយការណ៍អំពីការងារត្រៀមរៀបចំខាងសន្តិសុខ សម្ភារៈ ភស្តុភា និងមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ លោកនាយករដ្ឋមន្រ្តីបាន ស្វាគមន៍ស្មារតីនិងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នទាក់ទិននានា ហើយផ្តល់មតិ បញ្ជាណែនាំអំពីការងារត្រៀមរៀបចំអោយកិច្ចប្រជុំកំពូលនេះ។

        លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាមេរិក-ស.ប.បកូរ៉េ លើកទី២ ជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ដែលត្រូវបានសហគមន៍និងសាធា រណៈមតិអន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំង។ បន្តជោគជ័យនៃព្រឹត្តិការណ៍អន្តរ ជាតិនានាដែលបានវៀតណាមរៀបចំឡើងដូចជា កិច្ចប្រជុំកំពូល APEC ២០១៧ និងកិច្ចប្រជុំ WEF ASEAN ២០១៨ ការដែលវៀតណាមត្រូវបានជ្រើសរើសអោយ ទទួលរៀបចំកិច្ចប្រជុំកំពូលអាមេរិក-ស.ប.បកូរ៉េលើកទី២នេះ បានបន្តអះអាងនូវ ឋានៈកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសជាតិ ព្រមទាំងបង្ហាញនូវ តួនាទីនិងការរួមចំណែកយ៉ាងសកម្មនិងមានការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាអន្តរជាតិ ផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាណែនាំអោយក្រសួង ស្ថាប័នទាក់ទិនទាំងអស់ត្រូវប្រមូលអារម្មណ៍ សហ ការអោយបានល្អជាមួយភាគីផ្សេងៗដើម្បីរៀបចំកិច្ចប្រជុំកំពូលប្រកបដោយជោគ ជ័យ ដែលក្នុងនោះត្រូវយកកិច្ចការសន្តិសុខនិងសុវត្ថិភាពជាកត្តាចម្បង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ