នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសជួរមុខរបស់ជប៉ុន

(VOVWORLD) - នៅកិច្ចសន្ទនានេះ បណ្ដាវិនិយោគិនជប៉ុន ដែលក្នុងនោះមាន Toyota Canon Yusen Logistic និង JXTG បានវាយតម្លៃខ្ពសស់ចំពោះការដែលរដ្ឋា ភិបាលវៀតណាមបានរៀបចំក៏ដូចជាបញ្ជាណែនាំអោយបណ្ដាក្រសួង ស្ថាប័ន និងតំបន់ក្នុងប្រទេស រៀបចំកិច្ចសន្ទនា យ៉ាងញឹបញាប់ជាមួយសហគ្រាស បរទេស ដែលក្នុងនោះមានសហគ្រាសជប៉ុន។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសជួរមុខរបស់ជប៉ុន - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចសន្ទនា (រូបថត៖ chinhphu.vn)

  ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី១ ខែកក្កដា នៅរាជធានីតូក្យូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសហគ្រាសជួរមុខនានារបស់ជប៉ុនលើ វិស័យហិរញ្ញវត្ថុ ថាមពល សំណង់ ឧស្សាហកម្មផលិតម៉ាស៊ីន logistic និងបច្ចេក វិទ្យាខ្ពស់ជាដើម។

        អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា៖

        “វៀតណាមនិងជប៉ុនសុទ្ធតែជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុង ជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយ វៀត ណាមនិងសហភាពអឺរ៉ុបទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (IPA)។ ក្រៅពីនោះ វៀត ណាមកំពុងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងឆ្នាំនេះផងដែរ។ នេះគឺជាឱកាសរបស់ជប៉ុន ដើម្បីលើកទឹកចិត្តការបណ្ដាក់ទុន FDI ដោយគុណភាពខ្ពស់របស់ជប៉ុនចូលមកវៀតណាម”។

        នៅកិច្ចសន្ទនានេះ បណ្ដាវិនិយោគិនជប៉ុន ដែលក្នុងនោះមាន Toyota Canon Yusen Logistic និង JXTG បានវាយតម្លៃខ្ពសស់ចំពោះការដែលរដ្ឋា ភិបាលវៀតណាមបានរៀបចំក៏ដូចជាបញ្ជាណែនាំអោយបណ្ដាក្រសួង ស្ថាប័ន និងតំបន់ក្នុងប្រទេស រៀបចំកិច្ចសន្ទនាយ៉ាងញឹបញាប់ជាមួយ សហគ្រាស បរទេស ដែលក្នុងនោះមានសហគ្រាសជប៉ុន។ វិនិយោគិនជប៉ុនបានលើកឡើង នូវបញ្ហាមួយចំនួនលើវិស័យឧស្សាហកម្មឧបត្ថម្ភ អភិវឌ្ឍន៍ថាមពលអគ្គីសនី ការ ពារបរិស្ថាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនិងការតភ្ជាប់ចរាចរណ៍ បញ្ហា ពន្ធ គយ និងធ្វើភាគហ៊ុនភាវូបនីយកម្មនូវសហគ្រាសរដ្ឋជាដើម។

        មុននោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញទទួលជួបជាមួយអគ្គនាយកធនាគារ MUFG លោក Kanetsugu Mike ដែលជាធនាគារមួយក្នុងចំណោមធនាគារធំបំផុតនៃប្រទេសជប៉ុន។ លោក នាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការដែលធនាគារ MUFG បានសហការ ជាមួយក្រសួងផែនការនិងវិនិយោគវៀតណាមនិងធនាគារ Vietinbank រៀបចំកិច្ច សន្ទនារវាងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានារបស់វៀត ណាមជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខរបស់ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ