នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីពិធីទទួល បដិសណ្ឋាកិច្ចនាយករដ្ឋមន្រ្តីទួរគី

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋទួរគីលោក Binali Yildirim បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ សីហា។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីពិធីទទួល បដិសណ្ឋាកិច្ចនាយករដ្ឋមន្រ្តីទួរគី - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញជាអធិបតីពិធីទទួល បដិសណ្ឋាកិច្ចនាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim (រូបថត៖VOV)

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋទួរគីលោក Binali Yildirim បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ សីហា។ នាព្រឹកថ្ងៃទី២៣ សីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋា កិច្ចនាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim។

        បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តីទាំង២រូបបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋាភិបាលទាំង២ដំណើរការកិច្ចចរចារ។ ស្ដីពីទំនាក់ទំនងនយោបាយ ភាគីទាំង២បានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ លើកទឹកចិត្តទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួង ស្ថាប័ននិងតំបន់នានានៃប្រទេសទាំង២។ នាយករដ្ឋមន្រ្តីទាំង២ក៏បានផ្លាស់ប្ដូរទស្សនៈអំពីគោលជំហរ វិធានការដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ ហើយអះអាងថា រដ្ឋាភិបាលទាំង២សន្យាខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ៤ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ 

  អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

  "យើងខ្ញុំអះអាងថា កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មជាអាទិភាពចម្បង ឆ្ពោះទៅគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៤ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ ខ្ញុំនិងលោកនាយករដ្ឋមន្ត្រី Yildirim សន្យាបង្កលក្ខណៈងាយស្រួលសំរាប់តំបន់ សហគ្រាសនានានៃប្រទេសទាំង២ធ្វើអាជីវកម្មនិងវិនិយោគលើវិស័យដែលភាគីទាំង២មានឧត្តមភាព"។

  នារសៀលថ្ងៃទី២៣ សីហា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim ផងដែរ។ ដើម្បីបង្កើនទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២នាពេលខាងមុខ លោកស្រីប្រធានរដ្ឋសភាចាត់ទុកថា ភាគីទាំង២ចាំបាច់ត្រូវរក្សា ជំរុញដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិនានាដែលប្រទេសទាំង២ជាសមាជិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ