នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ សហគ្រាសជួរមុខក្នុងវិស័យបច្ចេកវិទ្យារបស់ជប៉ុន

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា វៀតណាមកំពុងរក្សាស្ថិរភាពសង្គមនិងកំណើនខ្ពស់ជាបន្តបន្ទាប់នា ពេលកន្លងទៅ។ នេះជាលក្ខខ័ណ្ឌដ៏សំខាន់ដើម្បីអោយវិនិយោគិនបរទេសនឹងនរ ចិត្តបណ្ដាក់ទុកនិងធ្វើផលិតកម្ម អាជីវកម្មនៅវៀតណាម។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ សហគ្រាសជួរមុខក្នុងវិស័យបច្ចេកវិទ្យារបស់ជប៉ុន - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនៃសហគ្រាសបច្ចេកវិទ្យាជួរមុខរបស់ជប៉ុន (រូបថត៖ chinhphu.vn)

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka របស់ ជប៉ុន នាថ្ងៃទី២៨ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសហគ្រាសបច្ចេកវិទ្យាជួរមុខរបស់ជប៉ុនចំនួន៣០អង្គភាព ដូចជា Hitachi Toshiba Hanwa Daikin Anna Fujitsu Kajima Mazda Motor និង Kansai Economy ជាដើម។

        អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា វៀត ណាមកំពុងរក្សាស្ថិរភាពសង្គមនិងកំណើនខ្ពស់ជាបន្តបន្ទាប់នា ពេលកន្លងទៅ។ នេះជាលក្ខខ័ណ្ឌដ៏សំខាន់ដើម្បីអោយវិនិយោគិនបរទេសនឹងនរ ចិត្តបណ្ដាក់ទុកនិងធ្វើផលិតកម្ម អាជីវកម្មនៅ វៀតណាម។ វៀតណាមកំពុងធ្វើ សមាហរណកម្មយ៉ាងស៊ីជំរៅទៅក្នុងសេដ្ឋកិច្ចសកល ហើយមានទំនាក់ទំនងជា មួយប្រទេសនិងតំបន់ដែនដីចំនួន២២០។ ជាពិសេសគឺ នាថ្ងៃទី៣០ ខែមិថុនា ខាងមុខ វៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប (EVFTA)។ វៀតណាមក៏បានចុះហត្ថលេខាលើ FTA ជាមួយ ប្រទេសចំនួន១៥ក្នុងក្រុម G20 រួចហើយផងដែរ។ លោកនាយករដ្ឋមន្រ្តីបាន លើកច្បាស់ថា រដ្ឋាភិបាលវៀតណាមគាំទ្រចំពោះសហគ្រាសជប៉ុននិយាយរួម និងសហគ្រាសបច្ចេកវិទ្យានិយាយដោយឡែកបណ្ដាក់ទុកច្រើនថែមទៀតចូល មកវៀតណាម។ រដ្ឋាភិបាលវៀតណាមសន្យាការពារផលប្រយោជន៍របស់វិនិ យោគិនទាំងឡាយក្នុងដំណើរការអាជីវកម្មនៅវៀតណាម។

        ចំពោះភាគីជប៉ុនវិញ ថ្នាក់ដឹកនាំនៃសហគ្រាសសឹងតែទាំងអស់ពោលខាង លើ បានជម្រាបថា គេបានចាប់ផ្ដើមវិនិយោគចូលមកវៀតណាមតាំងពីយូរ ណាស់មកហើយ ព្រមទាំងសម្ដែងនូវគោលបំណងចង់បើកទូលាយទ្រង់ទ្រាយ ផលិតកម្មអាជីវកម្មនៅវៀតណាមផងដែរ។

        នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ SMBC លោក Koichi Miyata ដែលជាវិនិយោគិនជប៉ុនធំមួយក្នុងវិស័យហិរញ្ញវត្ថុធនាគារនៅ វៀតណាម។ លោក Koichi Miyata បានជម្រាបថា SMBC បានវិនិយោគចូលមក វៀតណាមអស់រយៈពេល២៥ឆ្នាំមក ហើយជាធនាគារបរទេសដែលមានដើមទុន ធំបំផុតនៅវៀតណាមក្នុងតម្លៃចំនួន៥០០លានដុល្លាអាមេរិក។ SMBC មានគោល បំណងចង់បន្តទទួលបានការយកចិត្តទុកដាក់និងការគាំទ្ររបស់នាយករដ្ឋមន្រ្តី និងធនាគាររដ្ឋវៀតណាមដើម្បីបន្តបើកទូលាយសកម្មភាពវិនិយោគ ជួយឧបត្ថម្ភ ដល់ផ្នែកហិរញ្ញវត្ថុនៅវៀតណាម តាមនោះរួមវិភាគទានជាច្រើនថែមទៀតទៅក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាមនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ