នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទេសាភិបាលធនាគារសហប្រតិបតិ្តការអន្តរជាតិជប៉ុន

(VOVWORLD) - នៅ ទីនេះ លោកទេសាភិបាល Tadashi Maeda បានអះអាងថា JBIC ត្រៀមខ្លួនជា ស្រេចសហប្រតិបតិ្តការនិងជួយឧបត្ថម្ភ វៀតណាមក្នុងការអភិវឌ្ឍគម្រោងឧណ្ហ អគ្គីសនីដោយមានបច្ចេកវិទ្យាទំនើបនិងការពារបរិស្ថាន។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទេសាភិបាលធនាគារសហប្រតិបតិ្តការអន្តរជាតិជប៉ុន - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) និងទេសាភិបាលធនាគារ JBIC (រូបថត៖ chinhphu.vn) 

  នារសៀលថ្ងៃទី១៦ ខែឧសភា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយទេសាភិបាល ធនាគារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JBIC) លោក Tadashi Maeda។ នៅ ទីនេះ លោកទេសាភិបាល Tadashi Maeda បានអះអាងថា JBIC ត្រៀមខ្លួនជា ស្រេចសហប្រតិបតិ្តការនិងជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍគម្រោងឧណ្ហ អគ្គីសនីដោយមានបច្ចេកវិទ្យាទំនើបនិងការពារបរិស្ថាន។ លោកក៏បានលើក អនុសាសន៍ថា វៀតណាមត្រូវការជំរុញខ្លាំងនូវគម្រោងឧណ្ហអគ្គីសនីឧស្ម័ន រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) ផងដែរ។ លោកបានអោយដឹងថែមទៀតថា JBIC កំពុងពិចារណាលើការផ្ដល់ប្រាក់កម្ចីចំពោះសម្ព័ន្ធក្រុមហ៊ុនមួយចំនួនរបស់ វៀតណាមដើម្បីវិនិយោគអភិវឌ្ឍន៍គម្រោងអគ្គីសនីធំៗដោយប្រើប្រាស់បច្ចេក វិទ្យាទំនើបនិងស្និទ្ធស្នាលជាមួយបរិស្ថាន។

        ជាការឆ្លើយតប នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន សម្ដែងនូវការស្វាគមន៍ចំពោះការវិនិយោគតាមរូបភាព PPP ក្នុងវិស័យឧណ្ហ អគ្គីសនីនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា JBIC នឹង ចូលរួមផ្ដល់មតិដើម្បីបំពេញរបៀបរបប គោលនយោបាយក្នុងការវិនិយោគ PPP ក៏ដូចជាជួយឧបត្ថម្ភសហគ្រាសវៀតណាមក្នុងការអភិវឌ្ឍគម្រោងថាមពលអគ្គីសនីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ