នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការ ជាមួយព្រះមហាក្សត្របែលហ្ស៊ិកនិងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗលើពិភពលោក

(VOVWORLD) - នៅខាងក្រៅកិច្ចប្រជុំ WEF Davos ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏មានជំនួបសវនាការទ្វេភាគីជាច្រើនទៀតផង។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការ ជាមួយព្រះមហាក្សត្របែលហ្ស៊ិកនិងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗលើពិភពលោក - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងព្រះមហាក្សត្របែលហ្ស៊ិក Phillippe (រូបថត៖ TTXVN)

នៅក្នុងជំនួបសវនាការជាមួយព្រះមហាក្សត្របែលហ្ស៊ិក Phillippe លោកនាយក រដ្ឋមន្រ្តីបានសម្ដែងនូវគោលបំណងថា ព្រះមហាក្សត្រនិងព្រះមហាក្សត្រីនឹង យាងមកបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេលខ្លីខាងមុខ។ លោកនាយករដ្ឋមន្រ្តី បានអះអាងថា វៀតណាមគោរពទំនាក់ទំនងជាមួយបែលហ្ស៊ិក ព្រមទាំងទទួល ស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបែលហ្ស៊ិកមកបណ្ដាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាមផងដែរ។

        នៅក្នុងជំនួបជាមួយអគ្គនាយក WTO លោក Roberto Azevedo នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគោរពប្រព័ន្ធពាណិជ្ជ កម្មពហុភាគីនិយម ដោយ ឈរលើមូលដ្ឋាននៃគោលការណ៍និងច្បាប់របស់ WTO ព្រមទាំងសង្កត់ធ្ងន់ថា ក្រោយរយៈពេល១០ឆ្នាំចូលរួម WTO វៀតណាមបាន ពង្រីកស្មារតីម្ចាស់ការនិងទទួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃ។

        នៅក្នុងជំនួបជាមួយនាយកប្រតិបតិ្តសម្ព័ន្ធក្រុមហ៊ុន Apple លោក Tim Cook នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវការគាំទ្រចំពោះផែន ការវិនិយោគកសាងមជ្ឈមណ្ឌលទិន្នន័យរបស់ Apple នៅវៀតណាម។ លោក មានគោលបំណងថា Apple នឹងបន្តវិនិយោគប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយូរអង្វែងនៅវៀតណាម ព្រមទាំងជាស្ពានតភ្ជាប់រវាងសហគ្រាសអាមេរិក ជាមួយវៀតណាមផងដែរ។

        នៅក្នុងជំនួបជាមួយប្រធាន អគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Carlsberg លោក Cees’t Hart នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ការចូលរួមរបស់សហគ្រាសនិងក្រុមហ៊ុនបរទេស ដែលក្នុងនោះ មាន Carlsberg ក្នុងដំណើរការភាគហ៊ុនភាវូបនីយកម្មនៃផ្នែកស្រាបៀរ-ភេជ្ជៈនៅ វៀតណាម បាននាំមកនូវលទ្ធផលដ៏វិជ្ជមានជាច្រើន។ លោកនាយករដ្ឋមន្រ្តីបាន ស្នើអោយសម្ព័ន្ធក្រុមហ៊ុន Carlsberg ផ្ដល់មតិជំរុញអោយ EU អនុម័តយ៉ាង ឆាប់ៗលើកិច្ចព្រមព្រៀង EVFTA ដើម្បីបើកចេញកាលានុវត្តភាពថ្មីៗសម្រាប់ សហគមន៍សហគ្រាសនៃភាគីទាំងពីរ។

        នៅក្នុងជំនួបជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Facebook លោក Nick Clegg នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានគោលបំណងថា Facebook នឹងបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាន នៅវៀតណាម ជាពិសេសគឺក្នុងការចាប់ផ្ដើមអាជីវកម្ម ព្រមទាំងជួយឧបត្ថម្ភសហ គ្រាសខ្នាតតូចនិងមធ្យមវៀតណាមអភិវឌ្ឍន៍ការធ្វើអាជីវកម្មតាមរយៈបណ្ដាញ សង្គមផងដែរ។ ចំពោះរឿងហេតុពាក់ព័ន្ធដល់ការរីករាលដាលព័ត៌មានខុសឆ្គង លើបណ្ដាញសង្គម លោកនាយករដ្ឋមន្រ្តីបានស្នើអោយ Facebook គោរពយ៉ាង ពេញលេញចំពោះបទបញ្ញាត្តិនិងច្បាប់នៃវៀតណាម លើកកំពស់គុណភាពនៃការ គ្រប់គ្រងនិងសេវាកម្មសម្រាប់អតិថិជនរបស់ Facebook នៅវៀតណាម ជា ពិសេសគឺក្នុងការផ្ទៀងផ្ទាត់ព័ត៌មានដើម្បីលុបចោលព័ត៌មានក្លែងក្លាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ