នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់មិនអនុញ្ញាត្តិឲ្យបង្កើតឡើងរដ្ឋាភិបាលជាតិសាសន៍

(VOVWORLD) - នាថ្ងៃទី២៤ កញ្ញា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider Al-Abadi ប្រកាសថា បាដាដមិនអនុញ្ញាត្តិឲ្យបង្កើតឡើងរដ្ឋាភិបាលជាតិសាសន៍ក្នុង ប្រទេសអារ៉ាប់មួយ។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់មិនអនុញ្ញាត្តិឲ្យបង្កើតឡើងរដ្ឋាភិបាលជាតិសាសន៍ - ảnh 1 នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider Al-Abadi (រូបថត៖ Reuters)

(VOVworld) - នាថ្ងៃទី២៤ កញ្ញា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider Al-Abadi ប្រកាសថា បាដាដមិនអនុញ្ញាត្តិឲ្យបង្កើតឡើងរដ្ឋាភិបាលជាតិសាសន៍ក្នុង ប្រទេសអារ៉ាប់មួយ។សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងក្នុងកាលៈទេសៈដែល តំបន់ជន Kurd នៅអ៊ីរ៉ាក់កំពុងត្រៀមរៀបចំឲ្យការបោះប្រជាមតិស្ដីពីឯករាជ្យនា ថ្ងៃទី២៥ កញ្ញា។ អញ្ជើញថ្លែងមតិលើស្ថានីយ៍ទូរទស្សនជាតិមួយថ្ងៃមុននឹងរដ្ឋ អំណាចតំបន់ស្វយ័ត្នជន Kurd (KRG) ដឹកនាំដោយលោក Massoud Barzami រៀបចំការបោះប្រជាមតិអំពីឯករាជ្យនៃតំបន់នេះនៅប៉ែកខាងជើងអ៊ីរ៉ាក់នោះ នាយករដ្ឋមន្រ្តីលោក Haider Al Abadi ប្រកាសថា ថ្នាក់ដឹកនាំអ៊ីរ៉ាក់នឹងមិនទុកឲ្យ ប្រទេសអារ៉ាប់នេះវិលត្រឡប់មកវិញដំណាក់កាលអាក្រក់ក្នុងអតីតកាលនោះទេ ព្រមទាំងសន្យាថា នឹងដំណើរការនូវវិធានការចាំបាច់ដើម្បីការពារឯកភាពរបស់ អ៊ីរ៉ាក់។ លោករូបនេះសង្កត់ធ្ងន់ថា សេចក្ដីសំរេចដោយឯកតោភាគីស្ដីពីការរៀបចំ ការបោះប្រជាមតិរបស់ KRG អាចជះឥទ្ធិពលទៅលើឯកភាពរបស់អ៊ីរ៉ាក់ក៏ដូចជា សន្តិសុខជាតិនិងតំបន់ ហើយជាអំពើរំលោភបំពានរដ្ឋធម្មនុញ្ញនិងប្រឆាំង សន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ