នាំវិទ្យាស្ថានរដ្ឋបាលជាតិក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាលដឹកនាំថ្នាក់តំបន់

(VOVWORLD) -នាព្រឹកថ្ងៃទី១៨តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធិបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នៃវិទ្យាស្ថានរដ្ឋបាលជាតិ។ 
នាំវិទ្យាស្ថានរដ្ឋបាលជាតិក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាលដឹកនាំថ្នាក់តំបន់ - ảnh 1

នាំវិទ្យាស្ថានរដ្ឋបាលជាតិក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាលដឹកនាំថ្នាក់តំបន់

នាព្រឹកថ្ងៃទី១៨តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធិបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នៃវិទ្យាស្ថានរដ្ឋបាលជាតិ។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើអោយវិទ្យាស្ថានរដ្ឋបាលជាតិ ត្រូវកសាងទស្សនះវិស័យក្នុងរយៈពេល១០ឆ្នាំ២០ឆ្នាំនិងយូរជាងទៀត កសាងវិទ្យាស្ថានអោយក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាលដឹកនាំថ្នាក់តំបន់។ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖

          “ កម្មាភិបាលនៃវិទ្យាស្ថាននេះ មិនគ្រាន់តែពូកែអំពីជំនាញប៉ុណ្ណោះទេ ថែមទាំងសិច្ចរិត ស្មោះត្រង់ បំរើប្រជាជនប្រកបដោយល្អប្រសើ។ កម្មាភិបាលខាងរដ្ឋបាល និងបំរើការងារបង្ការប្រឆាំងអំពើពុករលួយ ដើរតួនាទីដ៏សែនសំខាន់ក្នុងប្រព័ន្ធនយោបាយវៀតណាម។ មិនគ្រាន់តែពូកែអំពីជំនាញ កម្មាភិបាលនោះក៏ត្រូវមានចរិតលក្ខណះសិលធម៌ ស្មោះត្រង់ បង្ការប្រឆាំងអំពើពុករលួយទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ