បេក្ខជននាយករដ្ឋមន្ត្រីអង់គ្លេសខ្វែងគំនិតគ្នាអំពីគោលនយោបាយនាំអង់គ្លេសចាកចេញពី EU

(VOVWORLD) -អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក Boris Jonhson ដែលទទួលបានសម្លេងគាំទ្រច្រើនបំផុតពីសំណាក់សមាជិក សមាជិការសភានៃគណបក្សអភិរក្សក្នុងការបោះឆ្នោតសម្ងាត់ជុំទី១ កាលពីថ្ងៃទី ១៣ ខែមិថុនា កន្លងទៅ មិនបានចូលរួមសម័យជជែកគ្នានេះឡើយ។
បេក្ខជននាយករដ្ឋមន្ត្រីអង់គ្លេសខ្វែងគំនិតគ្នាអំពីគោលនយោបាយនាំអង់គ្លេសចាកចេញពី EU - ảnh 1 បេក្ខជន ចំនួនរូបសម្រាប់ស្នងតំណែង លោកស្រី Theresa May: រដ្ឋមន្ត្រីបរិស្ថានលោក Michael Gove, អតីតរដ្ឋមន្ត្រីការបរទេស លោក  Boris Johnson និងរដ្ឋមន្ត្រីការបរទេស លោក Jeremy Hunt  (រូបថត: THX / TTXVN)

ក្នុងសម័យជជែកគ្នាផ្ទាល់ជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ បណ្ដាបេក្ខជនប្រកួតប្រជែងស្នងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានបង្ហាញការខ្វែងគំនិតគ្នាយ៉ាងស៊ីជ្រៅក្នុងយុទ្ធនាការនាំ អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ។

ការជជែកគ្នាក្នុងរយៈពេល ៩០ នាទី នៅលើស្ថានីយ៍ទូរទស្សន៍ Channel 4 កាលពីយប់ថ្ងៃទី ១៦ ខែមិថុនា បានបង្ហាញនូវនិន្នាការនយោបាយរបស់សមាជិកសភាចំនួន ៥ រូប ក្នុងចំណោមសមាជិកសភាចំនួន ៦ រូបនៃគណបក្សអភិរក្សនិយម។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក Boris Jonhson ដែលទទួលបានសម្លេងគាំទ្រច្រើនបំផុតពីសំណាក់សមាជិក សមាជិការសភានៃគណបក្សអភិរក្សក្នុងការបោះឆ្នោតសម្ងាត់ជុំទី១ កាលពីថ្ងៃទី ១៣ ខែមិថុនា កន្លងទៅ មិនបានចូលរួមសម័យជជែកគ្នានេះឡើយ។

បេក្ខជនចំនួន៤ រូប ក្នុងចំណោមបេកជនទាំង ៥ រូបនេះ បានឲ្យដឹងថា ពួកគេនឹងរកវិធីបន្តចរចាលើកិច្ចព្រមព្រៀផង Brexit ជាមួយ EU ។ ចំណែកឯ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិលោក Rory Stewart បានអះអាងថា នឹងបន្តជំរុញកិច្ចព្រមព្រៀង ដែលលោកស្រីនាយករដ្ឋមន្ត្រី Theresa May បានចុះហត្ថលេខាជាមួយទីក្រុងប្រ៊ុសស៊ែលនាចុងឆ្នាំ ២០១៨ ទោះបីជាកិច្ចព្រមព្រៀងនេះ ត្រូវសភាជាន់ទាបច្រានចោល ៣ ដង ហើយធ្វើឲ្យលោកស្រី Theresa May ត្រូវលាលែងពីតំណែងផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ