បើកទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍បណ្ដាជនជាតិប៉ែកពាយព្យ

(VOVWORLD) - ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍បណ្ដាជនជាតិតំបន់ប៉ែកពាយព្យឆ្នាំ ២០១៩ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែសីហា ដោយមានការចូលរួម របស់សិប្បករ សិល្បៈករនិងកីឡាករចំនួន១ពាន់នាក់។ 
បើកទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍បណ្ដាជនជាតិប៉ែកពាយព្យ - ảnh 1 កម្មវិធីសិល្បៈនៅពិធីបើក (រូបថត៖ VOV)

  នាយប់ថ្ងៃទី១៨ ខែសីហា នៅខេត្ត Son La ភាគខាងជើងវៀតណាមបាន ប្រព្រឹត្តទៅពិធីបើកទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍បណ្ដាជនជាតិតំបន់ ប៉ែកពាយព្យលើកទី១៤ឆ្នាំ២០១៩។ លោក Dang Van Hung នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Son La បានអោយដឹងថា៖

“ទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍មានអត្ថន័យសំខាន់ណាស់។ នៅ តំបន់ប៉ែកពាយព្យនេះ ជនជាតិនីមួយៗមានវប្បធម៌ខុសប្លែកមួយ ហើយទិវា បុណ្យលើកនេះ នឹងជួយអោយបណ្ដាជនជាតិតភ្ជាប់និងជួបប្រាស្រ័យខាងវប្បធម៌ ជាមួយគ្នា។ អាស្រ័យដោយហេតុនោះ រួមចំណែកទៅក្នុងការងារអភិរក្ស ពង្រីក តម្លៃវប្បធម៌របស់ជនជាតិទាំងអស់ ក៏ដូចជាបន្សល់ទុកដល់ជំនាន់ក្រោយៗផង ដែរ”។

ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍បណ្ដាជនជាតិតំបន់ប៉ែកពាយព្យឆ្នាំ ២០១៩ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែសីហា ដោយមានការចូលរួម របស់សិប្បករ សិល្បៈករនិងកីឡាករចំនួន១ពាន់នាក់។ នៅក្នុងក្របខ័ណ្ឌ ព្រឹត្តិការណ៍នេះមានសកម្មភាពដ៏សម្បូរបែបជាច្រើនដូចជា៖ ពិព័រណ៍ផលិតផលវប្បធម៌ ទេសចរណ៍ និងម្ហូបអាហារប្រពៃណីនៅតាមតំបន់នានា មហោស្រពសិល្បៈមហា ជន និងការសម្ដែងសម្លៀកបំពាក់ប្រពៃណីរបស់បណ្ដាជនជាតិ ការសម្ដែងនិង ឧទ្ទេសនាមអំពីពិធីបុណ្យ ទំនៀមទំលាប់ក្នុងជីវភាពនិងវប្បធម៌ប្រពៃណីរបស់ បណ្ដាជនជាតិនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ