បើកពិព័រណ៍ " Ly Son - ព្រលឹងកេរដំណែលនៃពិធីបុណ្យ និង ​​​​​ភូគ​ព្ភ​សាស្រ្ត​​​​"

(VOVWORLD) -រូបថតឯកសារ ផែនទី អំពីប្រជុំកោះ Hoang Sa និង Truong Sa- ភ័ស្តុតាង គតិយុត្តិដោយ អះអាងយ៉ាងពេញលេញ អំពី អធិបតេយ្យភាព ទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិវៀតណាម។
បើកពិព័រណ៍ VOV.VN)

ការតាំងពិព័រណ៍ ដោយប្រធានបទ " Ly Son - ព្រលឹងកេរដំណែលនៃពិធីបុណ្យ និង ភូគព្ភសាស្រ្ត" ត្រូវបានបើកនាថ្ងៃទី ២១ ខែមិថុនា នៅស្រុកកោះ Ly Son ខេត្ត Quang Ngai ។ នេះគឺជាសកម្មភាពបើកឆាក ក្នុងក្របខ័ណ្ឌនៃសប្ដាហ៍វប្បធម៌ ទេសចរណ៍ស្រុក Ly Son លើកទី ២។

ពិព័រណ៍នេះបានតាំងបង្ហាញរូបថត ចំនួន ១០០ សន្លឹក និងវត្ថុតាងចំនួន ១០០ របស់លោក Nguyen A អ្នកថតរូបមួយរូប និងអ្នកវិទ្យាសាស្ត្រនានា អំពីភូគព្ភសាស្រ្ត ប្រវត្តិសាស្ត្រនៃការកកើតនៃស្រុកកោះ Ly Son ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រូបថតឯកសារ ផែនទី អំពីប្រជុំកោះ Hoang Sa និង Truong Sa- ភ័ស្តុតាង គតិយុត្តិដោយ អះអាងយ៉ាងពេញលេញ អំពី អធិបតេយ្យភាព ទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិវៀតណាម។ លោក Nguyen Van Tien ភ្ញៀវទេសចរមួយរួមមកពី ខេត្ត  Quang Tri បានសំណេះសំណាលថា៖

“តាមរយៈការតាំង ពិព័រណ៍ យើងអាចអះអាងថា ស្រុកកោះ Ly Son ពិតជាស្រស់បំព្រង និង ស្និទ្ធស្នាលជាមួយធម្មជាតិ។ លើសពីនេះទៅទៀត ប្រជាជននៅស្រុកកោះ Ly Son រួសរាយរាក់ទាក់ណាស់”។

ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ២៥ ខែមិថុនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ