បើកវេទិកានារី និងសេដ្ឋកិច្ច APEC ឆ្នាំ២០១៧៖បង្កើនសមាហរណកម្ម និងលើកកំពស់សិទ្ធសេដ្ឋកិច្ចរបស់នារី

(VOVWORLD) -នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហ្វេ បានប្រារព្ធវេទិកានារី និងសេដ្ឋកិច្ច APEC ឆ្នាំ២០១៧ ។ ដោយប្រធានបទ “បង្កើនសមាហរណកម្ម និងលើកកំពស់សិទ្ធិសេដ្ឋកិច្ចនៃនារីក្នុងពិភពលោកមួយដែលកំពុងមានការផ្លាស់ប្ដូរ” វេទិកាឆ្នាំនេះនឹងរួមវិភាគទានក្នុងការខិតខំប្រឹងប្រែងរួមនៃ APEC រួមទាំងបន្តអនុវត្តរាល់សំណើនៃថ្នាក់ដឹកនាំ APEC ឆ្នាំ ២០១៦ ស្ដីពីសមាហរណកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម និងលើកកំពស់សិទ្ធិនៃនារី។
បើកវេទិកានារី និងសេដ្ឋកិច្ច APEC ឆ្នាំ២០១៧៖បង្កើនសមាហរណកម្ម និងលើកកំពស់សិទ្ធសេដ្ឋកិច្ចរបស់នារី - ảnh 1បើកវេទិកានារី និងសេដ្ឋកិច្ច APEC ឆ្នាំ២០១៧៖បង្កើនសមាហរណកម្ម និងលើកកំពស់សិទ្ធសេដ្ឋកិច្ចរបស់នារី 

នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហ្វេ បានប្រារព្ធវេទិកានារី និងសេដ្ឋកិច្ច APEC ឆ្នាំ២០១៧ ។ ដោយប្រធានបទ “បង្កើនសមាហរណកម្ម និងលើកកំពស់សិទ្ធិសេដ្ឋកិច្ចនៃនារីក្នុងពិភពលោកមួយដែលកំពុងមានការផ្លាស់ប្ដូរ” វេទិកាឆ្នាំនេះនឹងរួមវិភាគទានក្នុងការខិតខំប្រឹងប្រែងរួមនៃ APEC រួមទាំងបន្តអនុវត្តរាល់សំណើនៃថ្នាក់ដឹកនាំ APEC ឆ្នាំ ២០១៦ ស្ដីពីសមាហរណកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម និងលើកកំពស់សិទ្ធិនៃនារី។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Dao Hong Lan អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានសង្កត់ធ្ងន់ថា៖ វេទិការនារី និងសេដ្ឋកិច្ច APEC ២០១៧ ជាឱកាសសម្រាប់វៀតណាម រួមជាមួយខឿនសេដ្ឋកិច្ច APEC បន្តរួមវិភាគទានក្នុងសមិទ្ធផលរួម។ លោកស្រីបានថ្លែងថា៖

“គោលបំណងគឺសំដៅធានានូវសមភាពភេទ ហើយគម្បីអនុវត្តលើគ្រប់វិស័យ។ រាល់វេទិកានៃ APEC គឺសំដៅបង្កើនការចូលរួមរបស់នារី ជំរុញសក្ដានុពលសេដ្ឋកិច្ចនៃនារីក្នុងពិភពលោកដែលកំពុងមានការផ្លាស់ប្ដូរ។ការកសាង និងអនុវត្តគោលនយោបាយ កម្មវិធីដែលមានភារកិច្ចភេទ ក្នុង APEC គម្បីអនុវត្តដើម្បីបង្កើនឲ្យបានខ្លាំងក្លាថែមទៀតក្នុងការងារ និងរួមផ្សំជាមួយ សមភាពភេទរវាងបណ្ដាវេទិកា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ