បក្សកុម្មុយនិស្តវៀតណាមនិងគណបក្សបដិវត្តន៍តង់ហ្សានីបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់គណបក្សបដិវត្តន៍តង់ហ្សានី (CCM) គណៈ ប្រតិភូបក្ស កុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Chẩu Văn Lâm សមាជិកការិយា ល័យ នយោបាយនិងជាលេខាគណៈកម្មាធិ ការបក្សខេត្ត Tuyen Quang បានទៅបំពេញ ទស្សនកិច្ចការងារនៅតង់ហ្សានីចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤កញ្ញា។


នាថ្ងៃទី២១កញ្ញា នៅរដ្ឋធានី Dodoma អគ្គលេខាធិការគណបក្សបដិវត្តន៍តង់ហ្សានីកាន់អំណាច លោក Abdulrahman Kinana និងគណៈដឹកនាំគណៈបក្ស CCM បានអញ្ជើញទទួលជួប ជាមួយគណៈប្រតិភូ។ ក្នុងជំនួបនេះ អគ្គលេខាធិការរបស់គណៈបក្ស CCM មាន បំណង បញ្ចូនគណៈប្រតិភូជាន់ខ្ពស់របស់គណៈបក្ស CCM មកបំពេញទស្សនកិច្ច និងរៀនសូត្របទពិសោធន៍របស់វៀតណាមក្នុងការកសាងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គម និយម អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបណ្តាគោលដៅសុខុមាលភាពសង្គម។

        រីឯខ្លួនវិញ លោក Chẩu Văn Lâm មានបំណងចង់ឲ្យទំនាក់ទំនងមិត្តភាព កិច្ច សហប្រតិបត្តិការរវាងវៀតណាមនិងតង់ហ្សានីកាន់តែអភិ វឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងបំណងប្រាថ្នារបស់បក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ