បើកសម័យប្រជុំលើកទី ២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម

(VOVWORLD) - សម័យប្រជុំលើកទី 28 នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានប្រារព្ធ នាព្រឹកថ្ងៃទី ១៥ ខែតុលា នៅទីក្រុងហាណូយ ។ 
បើកសម័យប្រជុំលើកទី ២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ (រូបថតៈ TTXVN) 

ថ្លែងក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៏ថា៖ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងផ្តល់យោបល់លើរបាយការណ៍សេដ្ឋកិច្ច-សង្គម; រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ; និងពិភាក្សាលើបញ្ហាមួយចំនួន។ គណកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក៏បានផ្តល់មតិលើការងារបុគ្គលិកដើម្បីរដ្ឋសភាដើម្បីជ្រើសរើសប្រធានរដ្ឋ នៅសម័យប្រជុំលើកទី ៦ នាពេលខាងមុខ។ ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ “នេះគឺជាសម័យប្រជុំចុងក្រោយដើម្បីធ្វើការពិនិត្យឡើងវិញនូវកិច្ចការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៦ នៃសភា។ ក្នុងនោះមានខ្លឹមសារជាច្រើនត្រូវតែយកចិត្តទុកដាក់ដើម្បីផ្តល់យោបល់មុននឹងដាក់ស្នើជូនរដ្ឋសភា។ ដោយពេលវេលាមានកំណត់កំគឺរយៈពេលមានត្រឹមតែ ៣ ថ្ងៃ ប៉ុណ្ណោះ តាមនោះអង្គប្រជុំត្រូវ ផ្តោតទៅលើបញ្ហាសំខាន់ៗនៃកិច្ចប្រជុំ ជាពិសេសរបាយការណ៍ស្តីពីសេដ្ឋកិច្ច សង្គម ថវិកានិងហិរញ្ញវត្ថុដើម្បីចំណាយពេលពិភាក្សា”។

បើកសម័យប្រជុំលើកទី ២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម - ảnh 2ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ TTXVN) 

អញ្ជើញថ្លែងបទបង្ហាញនិងបកស្រាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០១៦-២០២០ ស្ថាន ភាពសេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០១៨ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅ២០១៩  រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung មានប្រសាសន៍ថា៖ ម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងរឹងមាំបង្កើតមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងជំរុញការអភិវឌ្ឍវិស័យនានានិងធានាសន្តិសុខសង្គម។ យោងតាមការព្យាកណ៍ GDP សម្រាប់ឆ្នាំ ២០១៨ ត្រូវបានគេរំពឹង ថានឹងកើនឡើងខ្ពស់ជាង ៦,៧%ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ