បង្កើតគ្រឹះស្ថានដ៏រឹងមាំដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - អញ្ជើញឆ្លើយសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសម្ដែងក្ដីសោមនស្សរីករាយចំពោះសមិទ្ធផលដែលប្រទេសជាតិសម្រេចបានក្នុងឆ្នាំ២០១
បង្កើតគ្រឹះស្ថានដ៏រឹងមាំដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong 


 
វៀតណាមបានសម្រេចរួចរាល់សន្ទស្សន៍អភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំង១២ដែលត្រូវបានដាក់ចេញ ដែលក្នុងនោះមានសន្ទស្សន៍ចំនួន៨ត្រូវបានសម្រេចហួសគោលដៅ។ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គមត្រូវបានរក្សាយ៉ាងរឹងមាំ។ សកម្មភាពកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានជំរុញយ៉ាងខ្លាំងក្លា ហើយរួមចំណែកការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងផលប្រយោជន៍យុទ្ធសាស្ត្រនានារបស់ប្រទេសជាតិ។ បរិយាកាសដ៏សប្បាយរីករាយកំពុងរីករាលដាលក្នុងសង្គមទាំងមូល។

        តាមអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអោយដឹងថា ក្នុងឆ្នាំ២០១៩និងឆ្នាំក្រោយៗ មានការងារជាច្រើនដែលត្រូវបន្តធ្វើនិងធ្វើអោយអោយបានល្អជាង ប៉ុន្តែដំបូងបង្អស់គឺត្រូវជំរុញខ្លាំងការកែទម្រង់រដ្ឋបាល លុបចោលឧបសគ្គចំពោះសកម្មភាពវិនិយោគ ធ្វើផលិតកម្ម អាជីវកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍ។ ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុកដាក់បន្ថែមទៀតដល់ការកសាងនិងអភិវឌ្ឍវប្បធម៌ សង្គម កសាងមនុស្ស អនុវត្តន៍ភាពជឿនលឿននិងសមភាពសង្គមក្នុងការបោះជំហាននីមួយៗ ក៏ដូចជាគោលនយោបាយអភិវឌ្ឍនីមួយៗផងដែរ។ ទន្ទឹមនឹងនោះ ភារកិច្ចដែលមានអត្ថន័យគន្លឹះនោះគឺត្រូវធ្វើអោយបានល្អថែមទៀតនូវកិច្ចការកសាងបក្ស កសាងប្រព័ន្ធនយោបាយយ៉ាងស្មោះត្រង់ ខ្លាំងមាំមួន ព្រមទាំងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ