បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាស្ថាប័នរបស់រដ្ឋសភាវៀតណាម - កម្ពុជា

(VOVWORLD) -នារសៀលថ្ងៃទី ២២ ខែមិនានៅទីក្រុងហាណូយ លោក Nguyen Van Giau ប្រធានគណកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមបានជួបធ្វើការជាមួយលោក ឈាង វុន ប្រធានគណកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភកម្ពុជា។
បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាស្ថាប័នរបស់រដ្ឋសភាវៀតណាម - កម្ពុជា - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅទីនេះ លោក  Nguyen Van Giau បានសម្តែងក្តីសប្បាយរីករាយអំពីទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋ សភានិងព្រឹទ្ធសភាកម្ពុជា ព្រមទាំងអបអរសាទរចំពោះរដ្ឋសភាកម្ពុជា ដែលបានរៀបចំវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកលើកទី ២៧ នៅ សៀមរាបប្រកដោយជោគជ័យ។ ដោយអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលគោរព គាំទ្រការបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរនោះ លោក Nguyen Van Giau បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរគប្បីបន្តជំរុញការបើកទូលាយ និងការលើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការ នៅបណ្ដាវេទិកាអន្តរសភាតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅ តំបន់ក៏ដូចជានៅលើពិភពលោកផងដែរ។

ចំណែកឯ លោក ឈាង វុន ប្រធានគណកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជាបានឲ្យដឹងថា រដ្ឋសភាកម្ពុជាមានគោលបំណងចង់បន្តមានឱកាសសិក្សារៀនសូត្របទពិសោធន៍រៀបចំបណ្ដាព្រឹត្តិការណ៍ធំៗរបស់វៀតណាម ហើយជានិច្ចកាលគាំទ្រគោលជំហររបស់វៀតណាមនៅបណ្ដាវេទិកាស្ដីពីរដ្ឋសភា ដូចជាវេទិកាអន្តរសភាអាស៊ី - ប៉ាស៊ីហ្វិក (APPF) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ