បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋ Hessen នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ជាមួយទីក្រុងនានារបស់វៀតណាម

(VOVWORLD) -បន្តកម្មវិធីដំណើរទស្សនកិច្ចការងារជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់នាល្ងាចថ្ងៃទី ៥ កក្ដដា (តាមម៉ោងតំបន់) បន្ទាប់ពីបំពេញទស្សនិច្ចនៅរដ្ឋRheinland- Pfalz មក នាយករដ្ឋមន្ត្រីវៀតណាមលោក  Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋ Hessen។ 
បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋ Hessen នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ជាមួយទីក្រុងនានារបស់វៀតណាម - ảnh 1បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋ Hessen នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ជាមួយទីក្រុងនានារបស់វៀតណាម 

បន្តកម្មវិធីដំណើរទស្សនកិច្ចការងារជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់នាល្ងាចថ្ងៃទី ៥ កក្ដដា (តាមម៉ោងតំបន់) បន្ទាប់ពីបំពេញទស្សនិច្ចនៅរដ្ឋRheinland- Pfalz មក នាយករដ្ឋមន្ត្រីវៀតណាមលោក  Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋ Hessen។ នៅទីនេះ អភិបាលរដ្ឋ Hessen លោក Volker Bouffler មានបំណងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលរដ្ឋមានប្រៀបខ្លាំងដូចជា៖ អប់រំ - បណ្តុះបណ្តាល ឧស្សាហកម្មគីមី ជាដើម។រីឯខ្លួនវិញ លោក Nguyen Xuan Phuc ស្នើឲ្យរដ្ឋអំណាចរដ្ឋ Hessen បន្តជួយឧបត្ថម្ភ លើកទឹកចិត្តសហគ្រាសរបស់ខ្លួន មកបណ្ដាក់ទុន ធ្វើអាជីវកម្មនៅវៀតណាម។ លោកបានអះអាងថារដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ ហើយបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស អាល្លឺម៉ង់និយាយរួម និងរដ្ឋHessen និយាយដោយឡែកបណ្ដាក់ទុននៅវៀតណាមប្រកបដោយនិរន្តរភាពនិងយូរអង្វែង។

   ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់រដ្ឋHessen សម្រាប់វៀតណាមតាមរយៈគម្រោងការណ៍សាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់ ហើយស្នើឲ្យរដ្ឋ Hessen បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភវៀតណាមអនុវត្តដំណាក់កាលបន្តនៃគំរោងការណ៍នេះ ជាពិសេសគឺផ្គត់ផ្គង់កម្មវិធីបណ្ដុះបណ្ដាលសម្រាប់គ្រូបង្រៀនវៀតណាមនៅសាលានេះ។

      នៅក្នុងជំនួបធ្វើការការជាមួយប្រធានរដ្ឋសភារដ្ឋ Hessen លោក Norbert Kartmann លោក Nguyen Xuan Phuc ស្នើឲ្យថា្នក់ដឹកនាំ និងសមាជិកសភារដ្ឋ Hessen បង្កើនកិច្ចសហប្រតិបត្តិការរវាងសភារដ្ឋជាមួយរដ្ឋសភា និងក្រុមប្រឹក្សាទីក្រុងនានារបស់វៀតណាមក្នុងការចែករំលែកបទពិសោធន៍កសាងនីតិរដ្ឋ ច្បាប់ គ្រប់គ្រងវិនិយោគសាធារណៈជាដើម។ រីឯខ្លួនវិញ លោក Norbert Kartmann អះអាងថានឹងរួមវិភាគទានយ៉ាងសកម្មថែមទៀតជំរុញការអភិវឌ្ឍន៍ទំនាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ