បង្កើនចំណងសាមគីភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារអាស៊ាននៅអ៊ីតាលី

(VOVWORLD) - នាថ្ងៃទី ៧ កញ្ញា នៅរដ្ឋធានី Rome ប្រទេសអ៊ីតាលី ស្ថានទូតនៃបណ្ដាប្រទេសជាសមាជិកអាស៊ានប្រចាំនៅទីក្រុង Rome (ACR) បានរៀបចំទិវាគ្រួសារអាស៊ានដោយមានសកម្មភាពជាក់ស្តែងជាច្រើន។
បង្កើនចំណងសាមគីភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារអាស៊ាននៅអ៊ីតាលី - ảnh 1 បង្កើនចំណងសាមគីភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារអាស៊ាននៅអ៊ីតាលី (TTXVN)

(VOVworld) – នាថ្ងៃទី ៧ កញ្ញា នៅរដ្ឋធានី Rome ប្រទេសអ៊ីតាលី ស្ថានទូតនៃបណ្ដាប្រទេសជាសមាជិកអាស៊ានប្រចាំនៅទីក្រុង Rome (ACR) បានរៀបចំទិវាគ្រួសារអាស៊ានដោយមានសកម្មភាពជាក់ស្តែងជាច្រើន។ ថ្លែងមតិក្នុងព្រឹត្តិការណ៍ នេះ តាងនាមស្ថានទូតហ្វីលីពីនដែលជាអង្គការរៀបចំព្រឹត្តិការណ៍នេះឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអ៊ីតាលី លោក Domingo P.Nilasco និងជាប្រធានប្តូរវែននៃគណៈកម្មាធិការ ACR បានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំ សមាគមន៍រៀបចំទិវាគ្រួសារអាស៊ានដើម្បីបណ្ដាបុគ្គលិករួមជាមួយគ្រួសាររបស់បណ្ដាស្ថានទូតប្រទេសជាសមាជិកអាស៊ាននៅទីក្រុង Rome មានឱកាសជួបប្រាស្រ័យ ស្វែងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាពង្រឹងចំណងមិត្តភាពសាមគ្គីភាព។ លោក P.Nilasco បានចាត់ទុកថា៖ ឆ្នាំ ២០១៩ ជាឱកាសដើម្បីលើកដម្កើងភាពសម្បូបែបនិងភាពវិសេសវិសាលនៃវប្បធម៌អាស៊ានតាមរយៈបណ្ដាសកម្មភាពជួបប្រាស្រ័យ វប្បធម៌ ទន្ទឹមនឹងនោះ រួមចំណែកកសាងសហគមន៍អាស៊ានឲ្យកាន់តែស្និទ្ធស្នាល កាន់តែរឹងមាំនិងកាន់តែសាមគ្គីថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ