បញ្ហា Brexit៖​ គ្រោះអាសន្ន Brexit ដោយគ្មានកិច្ចព្រមព្រៀងបានកើនឡើង

(VOVWORLD) -នៅក្នុងសម័យប្រជុំបើកសភាអឺរ៉ុប (EP) នាពេលថ្មីៗនេះ សមាជិក សមាជិការសភាអឺរ៉ុបចំនួន ២៩ រូប របស់អង់គ្លេសបានបែរខ្នងចេញពីវង់ភ្លេង EU។ នេះគឺជាសញ្ញាដែលសរឲ្យឃើញថាការខ្វែងគំនិតគ្នារវាង EU និង អង់គ្លេសកំពុងកើនឡើង។
បញ្ហា Brexit៖​ គ្រោះអាសន្ន Brexit ដោយគ្មានកិច្ចព្រមព្រៀងបានកើនឡើង - ảnh 1សម័យប្រជុំបើកសភាអឺរ៉ុប (EP) (រូបថត៖ vnanet.vn) 

សមាជិក សមាជិការសភាអឺរ៉ុបនៃគណបក្សBrexit របស់អង់គ្លេស ទើបនឹងបង្ហាញ គោលជំហរដ៏រឹងមាំជាមួយសហភាពអឺរ៉ុប (EU) ដោយកាត់បន្ថយសមត្ថភាពរបស់ទីក្រុងឡុងដ៏ក្នុងការចរចា ឡើងវិញលើកិច្ចព្រមព្រៀងស្ដីពីការចាកចេញពី EU។ នៅក្នុងសម័យប្រជុំបើកសភាអឺរ៉ុប (EP) នាពេលថ្មីៗនេះ សមាជិក សមាជិការសភាអឺរ៉ុបចំនួន ២៩ រូប របស់អង់គ្លេសបានបែរខ្នងចេញពីវង់ភ្លេង EU។ នេះគឺជាសញ្ញាដែលសរឲ្យឃើញថាការខ្វែងគំនិតគ្នារវាង EU និង អង់គ្លេសកំពុងកើនឡើង។ ហេតុដូច្នេះហើយ កិច្ចព្រមព្រៀង ស្ដីពី Brexit គឺពិបាកទទួលបាន ចាប់ពីពេលនេះរហូតដល់ថ្ងៃផុតកំណត់ ទី ៣១ ខែតុលា។

នៅអង់គ្លេស គ្រោះអាសន្នអំពី Brexit ដោយគ្មានកិច្ចព្រមព្រៀងកំពុងកើនឡើង ខណៈដែលបេក្ខជនចំនួន ២ រូបសម្រាប់តំណែងជាប្រធានគណបក្សអភិរក្សនិយមបានបដិសេធច្រានចោលលទ្ធភាពនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ