បញ្ហា Brexit - នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសពន្យាពេលបោះឆ្នោតនៅសភាជាន់ទាប

(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា ប្រទេសនេះនឹងគ្មានឱកាសបោះឆ្នោតលើកិច្ចព្រមព្រៀងស្តីពីការដែលអង់គ្លេសដកចេញពីសហភាពអឺរ៉ុប (EU) នាសប្តាហ៍នេះ ដោយសារតែ «មន្ត្រីក្រោមឱវាទ» របស់លោកស្រីបានមានជំនួបបន្តទៀតនៅទីក្រុងព្រុចសែល (ប្រទេសបែលហ្ស៊ិក) ដើម្បីធានាថារាល់ការផ្លាស់ប្តូរដែលសមាជិកសភាបានគិតថាជាចាំបាច់នឹងត្រូវបានអនុម័ត។
បញ្ហា Brexit - នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសពន្យាពេលបោះឆ្នោតនៅសភាជាន់ទាប - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

ក៏ប៉ុន្តែ លោកស្រី សន្យាថានឹងដាក់សំណើរជូនទៅសភាជាន់ទាបស្តីពីការបោះឆ្នោតលើកិច្ចព្រមព្រៀងនេះនាថ្ងៃទី ១២ ខែមីនាខាងមុខ។ ថ្លែងមតិទៅកាន់សារព័ត៌មានអង់គ្លេស ខណៈដែលកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៃ      បណ្តាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងអារ៉ាប់នៅប្រទេសអេហ្ស៊ីប នាយករដ្ឋមន្រ្តី អង់គ្កេស លោកស្រី Theresa May បានអះអាងថា ការពន្យារពេលសំរាប់ Brexit គឺមិនបានជួយដោះស្រាយបញ្ហានោះទេ។ លោកស្រី បានអះអាងថា វាគង់តែដល់ពេលវេលា ដែលរដ្ឋសភាអង់គ្លេសត្រូវសម្រេចថា តើយល់ព្រមទទួលយកកិច្ចព្រមព្រៀងដែលបានចរចាកាលពីមុនដែរឬអត់។ លោកស្រី Theresa May ក៏បានប្រកាសថា រាល់កិច្ចចរចារ Brexit ជាមួយសហភាពអឺរ៉ុប ទទួលបាននូវវិវឌ្ឍនភាពយ៉ាងវិជ្ជមានផដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ