បញ្ហា Brexit៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​ស្វែងរក​ការ​គាំទ្រ​ពី​គណៈរដ្ឋមន្ត្រី​មុនពេល​កិច្ចប្រជុំកំពូល EU

(VOVWORLD) -លោកស្រី Theresa May កំពុងខិតខំបន្ធូរស្រាលភាព ទាំងនៅក្នុង និងក្រៅប្រទេស ចំពោះភាពជាប់គាំងក្នុងការចរចារ Brexit មុនពេលកិច្ចប្រជុំកំពូល EU។
បញ្ហា Brexit៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​ស្វែងរក​ការ​គាំទ្រ​ពី​គណៈរដ្ឋមន្ត្រី​មុនពេល​កិច្ចប្រជុំកំពូល EU - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

នាថ្ងៃទី ១៦ ខែតុលា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានកោះហៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីជូនដំណឹងអំពីរាល់ការខិតខំប្រឹងប្រែងវាយទម្លុះភាពជាប់គាំង ក្នុងដំណើរការចរចាចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit មុនពេលទៅកាន់ព្រុចសែល (បែលហ្ស៊ិក) ដើម្បីចូលរួមកិច្ចប្រជុំកំពូល EU នាថ្ងៃទី ១៧ ខែតុលា។

លោកស្រី Theresa May កំពុងខិតខំបន្ធូរស្រាលភាព ទាំងនៅក្នុង និងក្រៅប្រទេស ចំពោះភាពជាប់គាំងក្នុងការចរចារ Brexit មុនពេលកិច្ចប្រជុំកំពូល EU។ ថ្លែងទៅកាន់រដ្ឋសភាអង់គ្លេសនាថ្ងៃទី ១៥ ខែតុលា លោកស្រី Theresa May បានអះអាងនូវជំនឿជាក់លើយថាទស្សន៍ថា ភាគីទាំងពីទទួលបានការព្រមព្រៀង ទោះបីជាភាគីទាំងពីរមិនទាន់រកឃើញនូវដំណោះស្រាយសម្រាប់បញ្ហាព្រំដែនអៀរឡង់ក៏ដោយ។ ជំនួសការបង្ខំឲ្យគណៈរដ្ឋមន្រ្តីអនុម័តលើការព្រមព្រៀងស្ដីពីការចាកចេញពី EU មុនពេលកិច្ចប្រជុំកំពូល EU នាថ្ងៃទី ១៧ ខែតុលា នៅព្រុចសែល (បែលហ្ស៊ិក) នោះ លោកស្រី Theresa May ទុកចោលបញ្ហាសំខាន់ៗដែលមិនទាន់ ដោះស្រាយបាន ដើម្បីឆ្លៀតយកការគាំទ្ររបស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ