បញ្ហា Brexit៖ នាយករដ្ឋមន្រ្តី​អង់គ្លេសខកចិត្ត ដោយ​​សាររដ្ឋមន្ត្រី​ជាច្រើនរូប​មិន​ចូល​រួមក្នុងការបោះឆ្នោតដ៏សំខាន់មួយ

(VOVWORLD) -ខុទ្ទកាល័យនាយករដ្ឋមន្ត្រី អង់គ្លេសបានឲ្យដឹងថា៖ លោកស្រី Theresa May បានខកចិត្តយ៉ាងខ្លាំងខណៈដែលរដ្ឋមន្ត្រីមួយចំនួនមិនបានចូលរួមក្នុងការបោះឆ្នោតនាពេលរសៀលនេះឡើយ។ 
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តី​អង់គ្លេសខកចិត្ត ដោយ​​សាររដ្ឋមន្ត្រី​ជាច្រើនរូប​មិន​ចូល​រួមក្នុងការបោះឆ្នោតដ៏សំខាន់មួយ - ảnh 1  នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៨ ខែកក្កដា នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានសម្តែងនូវការខកចិត្តនៅពេលដែលរដ្ឋមន្រ្តីជាច្រើនរូបក្នុងជួររដ្ឋាភិបាលរបស់លោកស្រី មិនបានចូលរួមក្នុងការបោះឆ្នោតដ៏សំខាន់មួយនៅសភាជាន់ទាបស្ដីពី Brexit នាថ្ងៃដដែល។ ក្នុងសេចក្តីប្រកាសមួយ ដែលបាននាំចេញក្រោយពីពេលសមាជិកសភាភាគជាច្រើនរូបបានបោះឆ្នោតរាំងស្កាត់អ្នកស្នងតំណែងរបស់លោកស្រី Theresa May ក្នុងការជំរុញ Brexit ដោយគ្មានកិច្ចព្រមព្រៀងនោះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី អង់គ្លេសបានឲ្យដឹងថា៖ លោកស្រី Theresa May បានខកចិត្តយ៉ាងខ្លាំងខណៈដែលរដ្ឋមន្ត្រីមួយចំនួនមិនបានចូលរួមក្នុងការបោះឆ្នោតនាពេលរសៀលនេះឡើយ។ សេច ក្ដីប្រកាសនេះបានសង្កត់ធ្ងន់ថា "ពិតណាស់ថាអ្នកស្នងតំណែងរបស់អ្នកស្រីនឹងត្រិះរិះអំពីប្រការនេះ នៅពេលបង្កើតរដ្ឋាភិបាលថ្មី" ។

មុននេះ តាមលទ្ធផលនៃការបោះឆ្នោតមួយរបស់សភាជាន់ទាបបានឲ្យដឹងថា មានសមាជិកសភាចំនួន ៣១៥ រូបបានគាំត្រ ហើយមានសមាជិកសភាចំនួន២៧៤ រូបបានបោះឆ្នោតប្រឆាំងចំពោះមាត្រាមួយ សំដៅដាក់សម្ពាធ ប្រសិនបើនាយករដ្ឋមន្ត្រីថ្មីស្វែងរកវិធីជំរុញសេណារីយ៉ូ Brexit ដោយគ្មានកិច្ចព្រមព្រៀងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ