បញ្ហា Brexit - រាល់កិច្ចចរចារអន្តរគណៈបក្សនៅអង់គ្លេសមានវឌ្ឍនភាព

(VOVWORLD) - រាល់កិច្ចចរចាររវាងតំណាងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងគណៈបក្សប្រឆាំងស្តីពី Brexit (ឬហៅដំណើរការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប) កំពុងប្រព្រឹត្តទៅក្នុងស្មារតីស្ថាបនាហើយជំហានដំបូងទទួលបានការរីកចម្រើនល្អផងដែរ។
បញ្ហា Brexit -  រាល់កិច្ចចរចារអន្តរគណៈបក្សនៅអង់គ្លេសមានវឌ្ឍនភាព - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

នាថ្ងៃទី ១២ ខែមេសា អ្នកនាំពាក្យបក្សប្រឆាំង លោក John McDonnell បានឲ្យដឹងថា កិច្ចប្រជុំអន្តរគណៈបក្សនៅតែដំណើរការយ៉ាងសកម្ម ហើយអាចសង្ឃឹមថានឹងមានលទ្ធផលវិជ្ជមានបន្ទាប់ពីកិច្ចប្រជុំទាំងអស់បានបញ្ចប់នៅសប្តាហ៍ក្រោយ។ ដំណើរការចរចាររវាងគណបក្សអភិរក្សនិយមរបស់លោកស្រី Theresa May និងគណៈបក្សប្រឆាំងបានតភ្ជាប់ឡើងវិញនាថ្ងៃទី ១១ ខែមេសា បន្ទាប់ពីសហភាពអឺរ៉ុបបានឯកភាពពន្យារពេលឲ្យ Brexit បន្ថែមរយៈពេល ៦ ខែទៀត រហូតដល់ថ្ងៃទី ៣១ ខែតុលាខាងមុខ ដោយរួមបញ្ចូលលក្ខខណ្ឌមួយចំនួន ក្នុងនោះមានលក្ខខណ្ឌសំដៅការពារប្លុកនេះបញ្ចៀសពីការជ្រៀតជ្រែករបស់អង់គ្លេសក្នុងអំឡុងពេលទន្ទឹងរង់ចាំសេចក្តី «លែងលះគ្នា» នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ