បញ្ហា Brexit៖ សមាជិកគណៈ​រដ្ឋមន្ត្រីអង់​គ្លេស​ជា​ច្រើនរូប​មានបំណង​ចង់​ធ្វើ​ប្រជាមតិ​លើកទី ២

(VOVWORLD) -នាថ្ងៃទី ១៦ ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានដកស្រង់ប្រភពព័ត៌មានរបស់រដ្ឋាភិបាលបានឲ្យដឹងថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នៃគណបក្សអភិរក្សកំពុងរៀបចំការធ្វើប្រជាមតិលើកទីពីរដោយសម្ងាត់ស្ដីពីរការដែលអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit ។
បញ្ហា Brexit៖ សមាជិកគណៈ​រដ្ឋមន្ត្រីអង់​គ្លេស​ជា​ច្រើនរូប​មានបំណង​ចង់​ធ្វើ​ប្រជាមតិ​លើកទី ២ - ảnh 1លោក David Lidington រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីអង់គ្លេស (AFP/ TTXVN )

លោក David Lidington រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីអង់គ្លេស ដែលជាសមាជិកគណបក្សអភិរក្សបានជួបធ្វើការជាមួយសមាជិកគណបក្សការងារនាថ្ងៃទី ១៣ ខែធ្នូ ដោយខិតខំប្រឹងប្រែងបង្កើតសម្ព័ន្ធភាពគណបក្សចម្រុះសំដៅ រៀបចំការធ្វើប្រជាមតិថ្មី។ ទន្ទឹមនឹងនេះ លោក Gavin Barwell នាយខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសថា ការធ្វើប្រជាមតិលើកទីពីរ គឺជា"ផ្លូវតែមួយគត់"។ លោក David Lidington និងអ្នកគាំទ្រលោកបានរៀបចំផែនការសម្រាប់អ្នកបោះឆ្នោត ដើម្បីជ្រើសរើសរវាងកិច្ចព្រមព្រៀងដែលត្រូបាននាយករដ្ឋមន្ត្រីលោកស្រី Theresa May ចរចារួចមក ហើយជាមួយវិធានការ Brexit "គ្មានការព្រមព្រៀង"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ