បញ្ហា Brexit - សហភាពអឺរ៉ុបបង្ហាញយ៉ាងច្បាស់ពីគោលជំហរនៃការមិនចរចាឡើងវិញអំពី Brexit

(VOVWORLD) -   ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី នឹងមិនផ្លាស់ប្តូរកិច្ចព្រមព្រៀងស្តីពីការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស ឬហៅថា Brexit ដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ធ្លាប់បានឯកភាព ជាមួយប្លុកនេះកាលពីខែវិច្ឆិកាឆ្នាំទៅមិញ។
បញ្ហា Brexit - សហភាពអឺរ៉ុបបង្ហាញយ៉ាងច្បាស់ពីគោលជំហរនៃការមិនចរចាឡើងវិញអំពី Brexit - ảnh 1 សហភាពអឺរ៉ុបបង្ហាញយ៉ាងច្បាស់ពីគោលជំហរនៃការមិនចរចាឡើងវិញអំពី Brexit

អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប (EC) បានចេញសេចក្តីប្រកាសដូចពោលខាងលើនេះ សំដៅបញ្ជាក់ឡើងវិញអំពីគោលជំហររបស់សហភាពអឺរ៉ុប ដោយមិន ចរចាឡើងវិញលើកិច្ចព្រមព្រៀង Brexit នៅក្នុងបរិបទដែលមានការព្រួយបារម្ភជាច្រើនកាន់តែកើតមានឡើងអំពីដំណើរការ Brexit ខណៈដែលប្រទេសអង់គ្លេសមានថ្នាក់ដឹកនាំថ្មី។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson ដែលទំនងជាអ្នកស្នងតំណែងពីលោកស្រី  Theresa May បានប្រកាសកាលពីថ្ងៃទី៨ខែមិថុនាថា នឹងបដិសេធមិនទូទាត់ប្រាក់ចំណាយដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) រហូតដល់ពេលដែលសហភាពអឺរ៉ុបយល់ព្រមជាមួយបទបញ្ញត្តិណាមួយល្អៗជាងនេះថែមទៀត ដើម្បីនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ