បញ្ហា Brexit៖ អង់គ្លេសអះអាងនូវការគោរពការសន្យានានាជាមួយ EU

(VOVWORLD) - នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ឲ្យដឹងថា ឡុងដ៍នឹងគោរព ការសន្យាជាមួយសហភាពអឺរ៉ុប (EU) ក្នុងកាលៈទេសៈដែលថ្នាក់ដឹកនាំ EU ចង់ ឲ្យអង់គ្លេសនិយាយច្បាស់អំពីការទូទាត់ចំពោះបញ្ហា Brexit។

បញ្ហា Brexit៖ អង់គ្លេសអះអាងនូវការគោរពការសន្យានានាជាមួយ EU - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖ EPA/TTXVN) 

អញ្ជើញថ្លែងមតិជា មួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន ថ្នាក់ដឹកនាំអង់គ្លេសរូបនេះអះអាងថា ឡុងដ៍កំពុង ឆ្ពោះទៅជំនួបចរចានាខែធ្នូខាងមុខ ហើយនឹងបន្តពិចារណាយ៉ាងហ្មត់ចត់លើ បញ្ហាទាក់ទិននានា។ លោកស្រី May ក៏បានលើកឡើងនូវយថាទស្សន៍នៃទំនាក់ ទំនងដៃគូសេដ្ឋកិច្ចជាមួយ EU ព្រមទាំងសំដែងក្ដីសង្ឃឹមថា EU នឹងឆ្លើយតប យ៉ាងសកម្មដើម្បីភាគីទាំង២ទទួលបានការរីកចម្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ