បណ្ដាតំបន់នៅវៀតណាមចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧

បណ្ដាតំបន់នៅវៀតណាមចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧  - ảnh 1
បណ្ដាតំបន់នៅវៀតណាមចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧ (VOV)


(VOVworld) – សំដៅរំលឹកខួបលើកទី​ ៨៦​ នៃទិវាបង្កើតសម្ព័ន្ធយុវជនកម្មុយនិស្ត
ហូជីមិញ នាព្រឹកថ្ងៃទី ២៥ កុម្ភៈ គណៈកម្មាធិការសម្ព័ន្ធយុវជនខេត្ត Son La (ភាគ
ខាងជើងវៀតណាម) បានរៀបចំពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧ នៅស្រុក
Mai Son។ ថ្លែងមតិនៅពិធីនេះ លេខាគណៈកម្មាធិការសម្ព័ន្ធយុវជន ខេត្ត Son La
 លោក Vang A La បានឲ្យដឹងថា៖

        «តាមរយៈបណ្ដាសកម្មភាពនៃខែយុវជន គណៈកម្មាធិការសម្ព័ន្ធយុវជនមាន
 គោលបំណងអប់រំប្រពៃណីត្រចះត្រចង់របស់សម្ព័ន្ធយុវជន រួមចំណែកលើកកំពស់
ការចំណេះដឹង ការទទួលខុសត្រូវរបស់ជំនាន់យុវវ័យក្នុងការរួមដៃជាមួយគណៈកម្មា
ធិការសម្ព័ន្ធយុវជន រដ្ឋអំណាចនិងប្រជាពលរដ្ឋអនុវត្តគោលដៅខាង សេដ្ឋកិច្ច
វប្បធម៌សង្គមការពារប្រទេសនិងសន្តិសុខក្នុងខេត្ត។»

        នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយនិងខេត្ត Binh Thuan (ភាគខាងត្បូង
វៀតណាម) ក៏បានរៀបចំឡើងពិធីបំផុសនិងចាប់ផ្តើមខែយុវជនឆ្នាំ ២០១៧»
ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ