បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គស្នើរឲ្យជប៉ុនផ្ដល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍

បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គស្នើរឲ្យជប៉ុនផ្ដល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍ - ảnh 1
ស្ពាន Can Tho ឆ្លងទន្លេ Hau របស់វៀតណាម ត្រូវបានសាងសង់ដោយប្រាក់ឧបត្ថម្ភពីជប៉ុន​(រូបថត៖TTXVN)

(VOVworld) - ប្រទេសអាស៊ីអាគ្នេយ៍ទាំង៥នៅអនុតំបន់ទន្លេមេគង្គបានស្នើរឲ្យជប៉ុន
បង្កើនប្រាក់ឧបត្ថម្ភឲ្យការកសាងហេដ្ឋារចនាសម្ព័ន្ធមានគុណភាពខ្ពស់នៅតំបន់នេះ
។សំណើរនេះត្រូវបាននាំចេញនាថ្ងៃទី៣១ ឧសភា នៅក្នុងកិច្ចប្រជុំ១រវាងមន្ត្រីជាន់
ខ្ពស់របស់ជប៉ុននិងបណ្ដាប្រទេសកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ថៃនិង វៀតណាមនៅទី
ក្រុង Hamamatsu ភាគកណ្ដាលជប៉ុន។កិច្ចប្រជុំលើកនេះ គឺសំដៅត្រៀមរៀបចំឲ្យ
យុទ្ធសាស្ត្រថ្មី១អំពីកិច្ចសហប្រតិបតិ្តការជប៉ុន-មេគង្គ ដែលគ្រោងនឹងត្រូវបានថ្នាក់
ដឹកនាំនៃភាគីទាំង២អនុម័តនៅសន្និសីទកំពូលនាថ្ងៃទី៤ កក្កដាខាងមុខនេះ។អនុ
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Minoru Kiuchi បាន សំដែងក្ដីសង្ឃឹមថា ទំនាក់ទំនង
ជប៉ុន-មេគង្គនិងជប៉ុន-អាស៊ាននឹងអភិវឌ្ឍន៍ ហួសកំរិតរវាងរដ្ឋាភិបាលជាមួយរដ្ឋា
ភិបាល ហើយឆ្ពោះទៅទំនាក់ទំនងដ៏ពហុទិសជាង ដោយមានការចូលរួមខ្លាំងក្លា
ថែមទៀតរបស់តំបន់ខេត្តក្រុងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ