បណ្ដាសកម្មភាពនៅពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៤

បណ្ដាសកម្មភាពនៅពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៤ - ảnh 1
បណ្ដាសកម្មភាពនៅពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៤

          (VOV)_ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ២០១៧ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី​៣ 
ដល់ថ្ងៃទី១៧មិនាខាងមុខ សំដៅលើកសរសើរសោភ័ណភាពស្រស់​ស្អាត​របស់នារីទីក្រុង​ 
និងរួមចំណែកអភិរក្ស ពង្រឹងនិង ផ្សព្វផ្សាយវប្បធម៌វៀតណាម​ តាមរយៈរូបភាពអាវ
ផាយវៀតណាម។ នៅក្នុងសន្និសីទឧទ្ទេសនាមអំពីព្រឹត្តិការណ៍នេះ ​នាព្រឹកថ្ងៃទី២៣
កុម្ភះ គណៈចាត់តាំងបានអោយដឹងថា៖ដោយប្រធានបទ “ ភាពស្រស់ស្អាតអាវផាយទីក្រុងហូជីមិញ” ពិធីបុណ្យនេះនឹងមានសកម្មភាពជាច្រើនដោយប្រមូលផ្តុំលើការ
ផ្សព្វផ្សាយពីភាពស្រស់ស្អាតរបស់អាវផាយវៀតណាម ក្នុងដំណាក់កាលនីមួយៗ។ 
លោក Bui Ta Hoang Vu ប្រធានមន្ទីរទេសចរណ៍ ទីក្រុងហូជីមិញ​ បានអោយដឹងថា៖ 

          “ ចំណុចថ្មី ក្នុងពិធីបុណ្យអាវផាយឆ្នាំនេះនោះគឺមានលំហរបើក​ទូលាយជាង
ឆ្នាំមុនៗ និងបានប្រជាជនជួយជ្រោមជ្រែងយ៉ាងខ្លាំង។ ទីពីរគឺ បរិយា​កាសរៀបចំ
កម្មវីធីជួបប្រាស្រ័យ​និងសម្ដែងអាវផាយនឹងបានអនុវត្តជាលើក​ដំបូង នៅវិថី 
Nguyen Hue។ ខ្ញុំសង្ឃឹមថានឹងទាក់ទាញបាន​ភ្ញៀវទេសចរជាច្រើន​មកទស្សនាទី
ក្រុងហូជីមិញ ក្នុងឱកាសនេះ​៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ