បណ្ដាសកម្មភាពរំលឹកខួបលើកទី ៦០ ទិវាត្រួសត្រាយផ្លូវ Truong Son - ផ្លូវហូជីមិញ

(VOVWORLD) -នុងក្របខ័ណ្ឌនៃ សកម្មភាពរំលឹកខួបលើកទី ៦០ ទិវាត្រួសត្រាយផ្លូវ Truong Son នោះ នៅ ខេត្ត Binh Phươc បានប្រព្រឹត្តិទៅពិធីប្រកាសកេរដំណែលជាតិពិសេស ផ្លូវ Truong Son - ផ្លូវហូជីមិញដ៏ល្បីល្បាញ។
បណ្ដាសកម្មភាពរំលឹកខួបលើកទី ៦០ ទិវាត្រួសត្រាយផ្លូវ Truong Son - ផ្លូវហូជីមិញ - ảnh 1 សកម្មភាពរំលឹកខួបលើកទី ៦០ ទិវាត្រួសត្រាយផ្លូវ Truong Son - ផ្លូវហូជីមិញ (រូបថត៖ TTXVN) 

នាយប់ថ្ងៃទី ១០ ខែឧសភា នៅខេត្ត Quang Tri បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ ដោយប្រធានបទ "បន្តសរសេរវីរៈបទចម្រៀង Truong Son ។ កម្មិវធីនេះបានប្រព្រឹត្តិទៅសំដៅតបស្នងសងគុណ លើកតម្កើងនូវរាល់យុទ្ធជ័យ និងគុណបំណាច់ដ៏ធំធេងរបស់កងទ័ព Truong Son ក្នុងការតស៊ូដណ្ដើមឯករាជ្យ សេរីភាព និងឯកភាពប្រទេសជាតិ។ លោកឧត្តមសេនីយ៍ត្រី Nguyen Anh Tuan មេបញ្ជាការនៃកងពលធំលេខ ១២ បានឲ្យដឹងថា៖

“សកម្មភាពនេះគឺមានអត្ថន័យដ៏ធំធេងក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី ៦០ ទិវាប្រពៃណីនៃវិវៈកងទ័ព Truong Son ក៏ដូចជាសំដៅលើកតម្កើង តបស្នង សងគុណចំពោះយុទ្ធជ័យ និងការរួមវិភាគទានដ៏ធំធេងរបស់កងទ័ព Truong Son ក្នុងការតស៊ូដើម្បីឯករាជ្យសេរីភាពនិងឯកភាពប្រទេសជាតិ។ ហើយតាមនោះ រួមចំណែកអប់រំប្រពៃណីដ៏អង់អាចក្លាហានរបស់ជំនាន់មុនមុនដល់ជំនាន់ក្រោយៗផងដែរ”។

នាយប់ថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃ សកម្មភាពរំលឹកខួបលើកទី ៦០ ទិវាត្រួសត្រាយផ្លូវ Truong Son នោះ នៅ ខេត្ត Binh Phươc បានប្រព្រឹត្តិទៅពិធីប្រកាសកេរដំណែលជាតិពិសេស ផ្លូវ Truong Son - ផ្លូវហូជីមិញដ៏ល្បីល្បាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ