បណ្ដាសកម្មភាពរំលឹកទិវាមហាសាមគ្គីជាតិក្នុងទូទាំងប្រទេស

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨វិច្ឆិកាឆ្នាំ ១៩៣០-ថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៧) នាយប់ថ្ងៃទី១៨វិច្ឆិកា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមមហោស្រពរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាមគ្គីជាតិ
បណ្ដាសកម្មភាពរំលឹកទិវាមហាសាមគ្គីជាតិក្នុងទូទាំងប្រទេស - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong  

          ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨វិច្ឆិកាឆ្នាំ ១៩៣០-ថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០១៧) នាយប់ថ្ងៃទី១៨វិច្ឆិកា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមមហោស្រពរំលឹកខួបអនុស្សាវរីយ៍ទិវាមហាសាមគ្គីជាតិ នៅសង្កាត់ Thuy Khue ខ័ណ្ឌ Tay Ho រដ្ឋធានីហាណូយ។ នៅទីនេះ លោកស្រី Tong Thi Phong បានអះអាងនូវប្រពៃណីវីរភាព ប្រពៃណីបដិវត្តន៍របស់រណសិរ្ស។ អនុប្រធានរដ្ឋសភាបានអះអាងថា៖ប្រជាជនស្រុះចិត្តគំនិត សាមគ្គីភាព នឹងជំនះពុះពារលើរាល់ការលំបាកសាកល្បង កសាងប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ ប្រជាធិបតេយ្យនិងអរិយ្យធម៌។

          នាថ្ងៃដដែល អនុប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក Tran Van Tuy បានអញ្ជើញចូលរួមមហោស្រពមហាសាមគ្គីជាតិ នៅ ទីក្រុង Bac Ninh (ខេត្ត Bac Ninh) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ