បណ្តាជំនួបទ្វេភាគីសំខាន់ៗនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសទាំង៣ ចិន - ជប៉ុន - កូរ៉េខាងត្បូងលើកទី ៩

(VOVWORLD) - នាថ្ងៃទី ២១ ខែសីហា នៅទីក្រុងប៉េកាំង ប្រទេសចិន រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Taro Kono និងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង ៣ ចិន - ជប៉ុន - កូរ៉េខាងត្បូង លើកទី៩។ នេះគឺជាកិច្ចប្រជុំដ៏សំខាន់មួយ សំដៅពិភាក្សាគ្នាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលចិន - ជប៉ុន - កូរ៉េខាងត្បូងដែលនឹងប្រព្រឹត្តិទៅនៅខែធ្នូ ឆ្នាំនេះ។
បណ្តាជំនួបទ្វេភាគីសំខាន់ៗនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសទាំង៣ ចិន - ជប៉ុន - កូរ៉េខាងត្បូងលើកទី ៩ - ảnh 1 រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi និងរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Taro Kono (រូបថត៖ SCMP)

នាថ្ងៃទី ២០ ខែសីហានៅខាងក្រៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi បានមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីជប៉ុននិងកូរ៉េខាងត្បូង។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា ចិន - ជប៉ុនគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ព្រមទាំងប្រឆាំងជំទាស់នឹងលិទ្ធិឯកតោភាគីនិយមនិងគាំពារពាណិជ្ជកម្មនិយមក្រោមគ្រប់រូបភាពណាក៏ដោយ។ ក្រៅពីនោះ ភាគីទាំងពីរក៏ត្រូវពង្រឹងការផ្លាស់ប្តូរគ្នាទៅវិញទៅមក ដើម្បីបង្កើតបរិយាកាសល្អប្រពៃក្នុងការត្រៀមខ្លួនរៀបចំជំនួបជួប្រាស្រ័យជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលខាងមុខផងដែរ។

ទន្ទឹមនឹងនេះ នៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី  Kang Kyung-wha រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi បានសង្ឃឹមថាប្រទេសកូរ៉េខាងត្បូងនឹងចូលរួមយ៉ាងសកម្មក្នុងការកសាងគំនិតផ្តួច ផ្តើម“ ខ្សែក្រវាត់និងផ្លូវ” ព្រមទាំងរួមគ្នាធ្វើអាជិវកម្មនៅទីផ្សារទី ៣ ក៏ដូចជាជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ដំណាក់កាលទី ២ ផងដែរ។ នាពេលខាងមុខនេះ ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសលើ     វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ និងការច្នៃប្រឌិតថ្មី។ លោក Wang Yi ក៏មានបំណងចង់ឲ្យជប៉ុននិងកូរ៉េខាងត្បូងដោះស្រាយជម្លោះរវាងភាគីទាំងពីរតាមរយៈការសន្ទនាគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ