បណ្តាញសង្គមជះឥទ្ធិពលដ៏ធំធេងដល់ការជ្រើសរើសអាជីពរបស់មជ្ឈដ្ឋានយុវវ័យ

(VOVWORLD) -Adecco វៀតណាម បានចាត់ទុកថា ដោយមាននិន្នាការអភិវឌ្ឍ និងតម្រូវការអ្នកដែលមានទេពកោសល្យ កាន់តែខ្ពស់នៅវៀតណាមនោះ ក្រុមហ៊ុនគប្បីស្វែងយល់យ៉ាងច្បាស់លាស់អំពីរាល់មូលហេតុ ដែលជះឥទ្ធិពលដល់ការជ្រើសរើសអាជីព និងកម្លាំងចលករបំពេញការងាររបស់ពលករ។
បណ្តាញសង្គមជះឥទ្ធិពលដ៏ធំធេងដល់ការជ្រើសរើសអាជីពរបស់មជ្ឈដ្ឋានយុវវ័យ - ảnh 1 បណ្តាញសង្គមជះឥទ្ធិពលដ៏ធំធេងដល់ការជ្រើសរើសអាជីពរបស់មជ្ឈដ្ឋានយុវវ័យ

បណ្តាញសង្គមជះឥទ្ធិពលដ៏ធំធេងដល់ការជ្រើសរើសអាជីពរបស់យុវជន - ជំនាន់ Z (១៩៩៥ - ២០១៥)។ នេះគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវក្នុងការជ្រើសរើសអាជីព និងកម្លាំងចលករបំពេញការងារ ឆ្នាំ ២០១៩ ដែលត្រូវបានក្រុមហ៊ុន Adecco វៀតណាម - អង្គភាពឈានមុខលើពិភពលោកទទួលបន្ទុកជ្រើសរើសបុគ្គលិក និងដំណោះស្រាយបុគ្គលិកអនុវត្តន៍ ហើយបានប្រកាសនៅទីក្រុងហូជីមិញនាថ្ងៃទី ២៦ ខែមិថុនា។

តាម Adecco វៀតណាមបានឲ្យដឹងថា៖ តាមការសិក្សាស្រាវជ្រាវ និងវិភាគ ស៊ីជម្រៅទៅលើបុគ្គលជាង ៦០០ រូប នៅតាមទីក្រុងធំៗចំនួន ៣ គឺ ហាណូយ Da Nang និងហូជីមិញ បានឲ្យដឹងថា៖ ជំនាន់ Z (១៩៩៥ - ២០១៥) ចំនួនជាង ៤៨ ភាគរយ - ជំនាន់ពលករវ័យក្មេង បានស្គាល់អាជីពនាបច្ចុប្បន្នរបស់ខ្លួនតាមរយៈបណ្តាញសង្គម។

លើសពីនេះទៅទៀត Adecco វៀតណាម បានចាត់ទុកថា ដោយមាននិន្នាការអភិវឌ្ឍ និងតម្រូវការអ្នកដែលមានទេពកោសល្យ កាន់តែខ្ពស់នៅវៀតណាមនោះ ក្រុមហ៊ុនគប្បីស្វែងយល់យ៉ាងច្បាស់លាស់អំពីរាល់មូលហេតុ ដែលជះឥទ្ធិពលដល់ការជ្រើសរើសអាជីព និងកម្លាំងចលករបំពេញការងាររបស់ពលករ។ តាមនោះ កសាងយុទ្ធសាស្ត្រឲ្យសមស្រប ដើម្បីទាក់ទាញ និងអភិវឌ្ឍន៍ ប្រភពអ្នកមានទេពកោសល្យសមស្របផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ