បណ្តាប្រទេសមហាអំណាចនិងអ៊ីរ៉ង់ជួបជុំគ្នាជាលើកដំបូងចាប់តាំងពីអាមេរិក បានដកចេញពីកិច្ចព្រមព្រៀង JCPOA

(VOVWORLD) -ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា អាមេរិកនឹងដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ រីឯបណ្តាប្រទេសជា សមាជិកក្នុងកិច្ចព្រមព្រៀងដែលហៅថាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងជួបជុំគ្នាជាលើកដំបូងនៅទីក្រុង Vienna (ប្រទេសអូទ្រីស) ក្នុងថ្ងៃ ថ្ងៃទី ២៥ ខែឧសភា។
បណ្តាប្រទេសមហាអំណាចនិងអ៊ីរ៉ង់ជួបជុំគ្នាជាលើកដំបូងចាប់តាំងពីអាមេរិក បានដកចេញពីកិច្ចព្រមព្រៀង JCPOA - ảnh 1បណ្តាប្រទេសមហាអំណាចនិងអ៊ីរ៉ង់ជួបជុំគ្នាជាលើកដំបូងចាប់តាំងពីអាមេរិក បានដកចេញពីកិច្ចព្រមព្រៀង JCPOA 

យោងតាមមន្ត្រីការទូតនានាបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលត្រូវបានរៀបចំ ឡើងដោយសហភាពអឺរ៉ុប (EU)នេះ  បណ្តាមន្រ្តីនៃប្រទេស អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី នឹងសហការជាមួយ អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ក្នុងការ ស្វែងរកយុទ្ធសាស្ត្រថ្មីមួយ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនេះ ដោយ រក្សាលំហូរ វិនិយោគនិងកិច្ចសន្យានានាដែលពាក់ព័ន្ធនឹងការជួញដូរប្រេងរ៉ែ ទោះបីជាទទួលរងការដាក់ទណ្ឌកម្មរបស់អាមេរិកក៏ដោយដែរ។

ចំណែកខ្លួនវិញភាគីអ៊ីរ៉ង់ចង់ស្វែងរកការធានាពីភាគីអឺរ៉ុបដោយពោលថា អឺរ៉ុប អាចការពារគ្រប់កិច្ចសន្យាស្តីពីពាណិជ្ជកម្មរ ហើយចង់បានធានាថាភាគីដែលពាក់ព័ន្ធ នានា បន្តទិញប្រេងរ៉ែរបស់អ៊ីរ៉ង់ផងដែរ។ មុននោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammed Javad Zarif បានសម្តែងនូវក្តីសង្ឃឹមថា បណ្តាប្រទេស នៅសល់នឹងលើកឡើងកញ្ចប់ថ្មីមួយស្ថិតនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលសម្រេចបានរួចហើយដោយគ្មានការបញ្ចូលបន្ថែមនូវ"បញ្ហាអ្វីផ្សេងៗទៀតទេ" ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ