បិទបញ្ចប់សម័យប្រជុំលើកទី ២៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) -នាថ្ងៃទី ១១ ខែធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់សម័យប្រជុំលើកទី ២៩។ អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នៅក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណាលើបញ្ហាសំខាន់ៗ ជាច្រើន និងសម្រចលើបញ្ហាចំណុះសិទ្ធិអំណាចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា។ 
បិទបញ្ចប់សម័យប្រជុំលើកទី ២៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំលើកទី ២៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យរដ្ឋាភិបាល អចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិ គណៈកម្មការរដ្ឋសភានានា និងលោកអគ្គលេខាធិការរដ្ឋសភាបន្តសិក្សាស្រាវជ្រាវ អនុវត្តន៍រាល់សេចក្ដីសម្រេចចិត្ត និងការសន្ឋិដ្ឋននៃសម័យប្រជុំឲ្យបានឆាប់ៗ។ ចំពោះគម្រោងបទបញ្ញត្តិធ្វើវិសោធនកម្មនូវមាត្រាមួយចំនួននៃបទបញ្ញត្តិពាក់ព័ន្ធនានាដល់ផែនការមេនោះ នឹងត្រូវបានបោះឆ្នោតអនុម័តនៅក្នុងសម័យប្រជុំបក្សទូទាំងប្រទេសនាថ្ងៃទី ២៩ ខែធ្នូខាងមុខ។

មុនពេលបិទបញ្ចប់ សម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីការអនុវត្តសេចក្ដីកំណត់មួយចំនួននៃច្បាប់ស្ដីពីរបបគោលនយោបាយចំពោះសមាជិកស្ថាប័នវៀតណាមប្រចាំនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ