បន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសឲ្យបានពេញលេញនិងច្នៃប្រឌិត

(VOVWORLD) - សន្និសីទការទូតលើកទី៣០ក្រោមប្រធានបទ “ការទូតវៀតណាម៖ ម្ចាស់ ការ ច្នៃប្រឌិត មានប្រសិទ្ធភាព អនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១២ប្រកបដោយជោគជ័យ” បានបើកនាព្រឹកថ្ងៃទី១៣ ខែសីហា នៅ រដ្ឋធានីហាណូយ។ អញ្ជើញចូលរួមសន្និសីទលើកនេះមានវត្តមានរបស់អគ្គលេខា បក្សលោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំ រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័នមជ្ឈឹមផ្សេងៗ រួមជាមួយ ថ្នាក់ ដឹកនាំខេត្តក្រុងក្រោមឱវាទមជ្ឈឹម ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំក្រសួងការបរ ទេសវៀតណាម ប្រធានស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេស និងកម្មា ភិបាលស្នូលៗនៃក្រសួងការបរទេសវៀតណាមផងដែរ។
បន្តអនុវត្តន៍គោលនយោបាយកិច្ចការបរទេសឲ្យបានពេញលេញនិងច្នៃប្រឌិត - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ថ្លែងមតិបើកសន្និសីទ (រូបថត៖ VOV) 

  ថ្លែងមតិបើកសន្និសីទ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា សន្និសីទការទូតលើកទី៣០ប្រព្រឹត្តទៅនាពេល វេលាសំខាន់ណាស់។ នេះជាឱកាសដើម្បីពិនិត្យមើលឡើងវិញនូវពាក់កណ្ដាល រយៈពេលអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១២ និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាល២០១៦-២០២០។ ក្នុងរយៈពេល២ឆ្នាំចាប់តាំងពីសន្និសីទការទូតលើកទី២៩ ឆ្នាំ២០១៦មក ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១២ ផ្នែកការទូតបានដណ្ដើមបានលទ្ធផលសំខាន់ៗជាច្រើន។ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh មានប្រសាសន៍ថា៖

“ដោយគោលដៅធានាអត្ថប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ វៀត ណាមបានឆ្លៀតយកឱកាស ជំនះពុះពារលើការលំបាកសាកល្បង សម្រេចយ៉ាង ល្អភារកិច្ចសំខាន់ៗលើវិស័យកិច្ចការបរទេសដែលមហាសន្និ បាតបក្សលើកទី១២បានដាក់ចេញ ពិសេសគឺក្រុមភារកិច្ចធំទាំង២ដែលលោកអគ្គលេខាបក្សបាន បញ្ជាណែនាំនៅសន្និសីទការទូតលើកទី២៩។ នោះគឺឆ្លៀតយកយ៉ាងអតិបរមានូវ ប្រភពកម្លាំងពីខាងក្រៅដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងរួមចំណែកការពារ ឯករាជ្យ អធិបតេយ្យភាព ដែនដីនិងការពារបរិយាកាសសន្តិភាព ស្ថិរភាពដើម្បី អភិវឌ្ឍន៍”។

អញ្ជើញថ្លែងមតិនៅសន្និសីទនេះដែរ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកឡើងយ៉ាងច្បាស់ថា សមិទ្ធផលសំខាន់ៗ នៃកិច្ចការបរទេសដែលទទួលបានលើគ្រប់វិស័យក្នុងអំឡុង២ឆ្នាំកន្លងទៅ បាន រួមចំណែកបង្កើតក្ដីសប្បាយរីករាយ មោទនភាព ការជឿទុកចិត្តនិងការស្រុះចិត្ត គំនិតរបស់ប្រជាជនគ្រប់ស្រទាប់និងក្រសួង ស្ថាប័នគ្រប់ជាប់ថ្នាក់ចំពោះការ ដឹកនាំយ៉ាងត្រឹមត្រូវរបស់បក្សនិងរដ្ឋវៀតណាម។ ប៉ុន្តែ ក្នុងបរិបទដែលសភាព ការណ៍ក្នុងតំបន់និងលើពិភពលោកកំពុងមានបម្រែបម្រួលដ៏ស្មុគស្មាញនោះ ផ្នែកការទូតមិនអាចមើលស្រាលបានឡើយ តែត្រូវខិតខំប្រឹងប្រែងដោយឥតឈប់ ឈរ ក្ដាប់ជាប់ឱកាស ជំនះពុះពារលើការសាកល្បង។ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“យើងមិនអាចពេញចិត្តជាមួយលទ្ធផលដែលដណ្ដើមបាន ព្រោះថានៅតែ មានការងារជាច្រើនណាស់នាពេលខាងមុខ។ ខ្ញុំស្នើឲ្យមានការពិនិតឡើងវិញ យ៉ាងហ្មត់ចត់ ដកបទពិសោធន៍ពីសមិទ្ធផលខាងលើ ដើម្បីមើលទៅតើយើង បានរំលងឬ ឆ្លៀតយកមិនសូវល្អឱកាសណាដែរឬទេ? ក្នុងទំនាក់ទំនងជាមួយ ដៃគូសំខាន់ៗ ពិសេសគឺប្រទេសធំៗ មានបញ្ហាអ្វីដែលត្រូវជំនះខ្លះ? ហើយតើទំនាក់ ទំនងនោះនាំមកនូវប្រសិទ្ធភាពយ៉ាងសក្តិសមទៅនឹងក្របខ័ណ្ឌទំនាក់ទំនងដែលភាគីទាំងពីរបានចុះហត្ថលេខាដែរឬទេ?”។

អគ្គលេខាបក្សលោក Nguyen Phu Trong បានសំណូមពរឲ្យផ្នែកការទូត បន្តពិចារណាលើទិសដៅទាំង៨នាពេលខាងមុខ។ នោះគឺបន្តផ្លាស់ប្ដូរថ្មីការគិតគូរ ក្នុងកិច្ចការបរទេស បន្តជ្រួតជ្រាបនូវគោលមាគ៌ាកិច្ចការបរទេសដោយឯករាជ្យ ម្ចាស់ការដើម្បីផលប្រយោជន៍ជាតិ ពង្រីកយ៉ាងអតិបរមាឧត្តមភាពទាំងអស់នៃ ប្រទេសជាតិ នាំទំនាក់ទំនងជាមួយប្រទេសជិតខាងនិងប្រពៃណីឲ្យកាន់តែ ស៊ីជំរៅនិងមានប្រសិទ្ធភាព បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលចូលជាធរមាន និងលើកស្ទួយប្រសិទ្ធភាពក្នុងកិច្ចសហការ ជាមួយក្រសួង ស្ថាប័នផ្សេងៗ ពិសេសគឺក្នុងវិស័យសន្តិសុខការពារជាតិ។

លោកអគ្គលេខាបក្សជឿជាក់ថា នាពេលខាងមុខ បើទោះបីជាប្រឈមមុខ នឹងការសាកល្បងជាច្រើនក្ដី ប៉ុន្តែផ្នែកការទូតទាំងមូលបន្តបង្ហាញនូវបញ្ញា ឬទ្ធ នុភាព សីលធម៌ និងរចនាបទនៃខឿនការទូតយុគសម័យហូជិមិញ ដើម្បីនាំ ប្រទេសជាតិដណ្ដើមបានសមិទ្ធផលថ្មីជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ