បំផុសយុទ្ធនាការសកលដើម្បីសុវត្ថិភាពចរាចរណ៍នៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១៩ខែមីនា នៅទីក្រុងហាណូយ សហព័ន្ធរថយន្តអន្តរជាតិ (FIA) បានរួមសហការជាមួយគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ  ដើម្បីបំផុសយុទ្ធនាការ  “ដើម្បីជីវិតមនុស្ស ៣.៥០០នាក់” - ដែលជាយុទ្ធនាការ សកលដើម្បីសុវត្ថិភាពចរាចរណ៍នៅវៀតណាម។ 
បំផុសយុទ្ធនាការសកលដើម្បីសុវត្ថិភាពចរាចរណ៍នៅវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងមតិក្នុងពិធី (រូបថតៈ VGP/Lê Sơn) 

ជាមួយសារ “សុវត្ថិភាពចរាចរណ៍ សង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់” យុទ្ធនាការនេះ បានទាក់ទាញអ្នកចូលរួមជាង ៣ ពាន់នាក់និងបានរួមគ្នាផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យសហគមន៍គោរពតាមបទបញ្ញត្តិមាសចំនួន១២ របស់សហព័ន្ធរថយន្តអន្តរ ជាតិ ខណៈដែលធ្វើដំណើរតាមផ្លូវ រួមចំណែកលើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរ ណ៍ផ្លូវ គោក។ ដោយហេតុនេះបង្វែរឧប្បត្តិហេតុចរាចរនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា នេះគឺជាយុទ្ធនាការដ៏មានអត្ថន័យសំរាប់វៀតណាម - ជាកន្លែងដែលបញ្ហាសុវត្ថិភាពចរាចរណ៍គឺជាបញ្ហាប្រឈមដ៏ធំមួយ។ លោកឧបនាយករដ្ឋមន្រ្តីបានឲ្យដឹង ថា វៀតណាមមានគោលនយោបាយនិងកម្មវិធីជាក់ស្តែងជាច្រើនក្នុងការធានាសុវត្ថិ ភាពចរាចរណ៍ ដែលក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ តាមលក្ខណៈ វិនិច្ឆ័យចំនួន៣។ លទ្ធផលនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់វៀត ណាម និងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងការធានាសុវត្ថិភាពចរាចរណ៍។ លោកឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា ព្រឹត្តិការណ៍ដ៏សំខាន់នេះមានសារៈសំខាន់ជាក់ស្តែង តាមនោះ រួមចំណែកដល់ការបង្កើនការយល់ដឹងរបស់អ្នកធ្វើដំណើរតាមផ្លូវនៅនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ