ប្រាក់ចំណូលពីការអភិវឌ្ឍទេសចរណ៍នៅតាមច្រករបៀងភាគខាងត្បូងទន្លេមេគង្គសម្រេចបានជាង៩៦ពាន់លានដុល្លាអាមេរិក

(VOVWORLD) - តាមទិន្នន័យរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គនៃប្រទេស ទាំង៤នៅរបៀងភាគខាងត្បូង បានសរអោយឃើញថា នាឆ្នាំកន្លងទៅ ក្រុម ប្រទេសនេះទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦៣ លាននាក់ កើន១០%បើ ធៀបនឹងឆ្នាំ២០១៧ ព្រមទាំងនាំមកនូវប្រាក់ចំណូលជាង៩៦ពាន់លានដុល្លា អាមេរិក៕
ប្រាក់ចំណូលពីការអភិវឌ្ឍទេសចរណ៍នៅតាមច្រករបៀងភាគខាងត្បូងទន្លេមេគង្គសម្រេចបានជាង៩៦ពាន់លានដុល្លាអាមេរិក - ảnh 1 តំណាងនៃបណ្ដាប្រទេសចូលរួមកិច្ចប្រជុំ (រូបថត៖ sggp.vn)

  នាថ្ងៃទី១៤ ខែសីហា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម អគ្គ នាយកដ្ឋានទេសចរណ៍ វៀតណាម បានរៀបចំកិច្ចប្រជុំលើកទី៦ស្ដីពីកិច្ចសហ ប្រតិបតិ្តការនៅតាមច្រករបៀងទេសចរណ៍ ភាគខាងត្បូង ដោយមានការចូលរួមរបស់ ស្ថាប័នគ្រប់គ្រងទេសចរណ៍និងសហគ្រាសទេសចរណ៍នៃប្រទេសចំនួន៤៖ កម្ពុជា ថៃ មីយ៉ាន់ម៉ានិងវៀតណាម។

        នៅកិច្ចប្រជុំ លោក Ha Van Sieu អនុប្រធានអគ្គនាយកដ្ឋានទេសចរណ៍ វៀតណាមបានជម្រាប ថា ជារៀងរាល់ឆ្នាំ ប្រទេសនានានៅភាគខាងត្បូងអនុ តំបន់ទន្លេមគង្គបើកទូលាយ តែងតែរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាអំពីផែនការធ្វើ សកម្មភាព ការតភ្ជាប់គ្នាអភិវឌ្ឍ ក៏ដូចជាបង្កើតឡើងទួរទេសចរណ៍រួមឆ្លងដែន ផងដែរ។ អាស្រ័យដោយហេតុនោះ នឹងអំពាវនាវសហគ្រាស វិនិយោគិនបណ្ដាក់ ទុនកសាងនិងដាក់អោយដំណើរការផលិតផលនិងសេវាកម្មទេសចរណ៍ថ្មីៗ។ លោក Ha Van Sieu បានអោយដឹងថា៖

        “សកម្មភាពបណ្ដាក់ទុនចូលមកវិស័យទេសចរណ៍នៅតាមរបៀងភាគខាងត្បូងប្រព្រឹត្តទៅយ៉ាងផុលផុសណាស់ ហើយសម្រេចបានសមិទ្ធផលជាច្រើន។ ឧទាហរណ៍ថា គម្រោងអភិវឌ្ឍទេសចរណ៍តាមទន្លេ ដែលត្រូវបានវៀតណាម បំផុសឡើងនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអាស៊ាននោះ គឺទទួលបានការ ជួយឧបត្ថម្ភពីធនាគារពិភពលោក។ នោះគឺផលិតផលនិងលទ្ធផលដ៏ជាក់លាក់”។

        តាមទិន្នន័យរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គនៃប្រទេស ទាំង៤នៅរបៀងភាគខាងត្បូង បានសរអោយឃើញថា នាឆ្នាំកន្លងទៅ ក្រុម ប្រទេសនេះទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦៣លាននាក់ កើន១០%បើ ធៀបនឹងឆ្នាំ២០១៧ ព្រមទាំងនាំមកនូវប្រាក់ចំណូលជាង៩៦ ពាន់លានដុល្លា អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ