ប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើតសារៈមន្ទីសារព័ត៌មានវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី១៦សីហា នៅទីក្រុងហាណូយ សមាគមអ្នកកាសែតវៀត ណាម បាន រៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីការបង្កើត សារៈមន្ទីរសារព័ត៌មានវៀតណាម។
ប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើតសារៈមន្ទីសារព័ត៌មានវៀតណាម - ảnh 1ទិដ្ឋភាពនៃពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើតសារៈមន្ទីសារព័ត៌មានវៀតណាម

ថ្ងៃទី២៨កក្កដាឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាល បានចុះហត្ថលេខាលើសេចក្តីសម្រេចិត្តបង្កើតសារៈមន្ទីរសារព័ត៌មានវៀត ណាមនៅអាគ៌ាសាមគមអ្នកកាសែតវៀតណាមនៃទីក្រុងហាណូយ។ សារៈមន្ទីរសារ ព័ត៌មានវៀតណាម មានភារកិច្ចស្រាវជ្រាវ ថែរក្សា ការពារ បង្ហាញនិងឧទ្ទេសនាម នូវបេតិកភណ្ឌវប្បធម៌ដែលឆ្លុះបញ្ចាំងដំណើរការបង្កើតនិងអភិវឌ្ឍន៍របស់សារព័ត៌ មានវៀតណាម។ ទន្ទឹមជាមួយគ្នានោះ សារព័ត៌មានវៀតណាមមានភារកិច្ច ស្រាវ ជ្រាវវិទ្យាសាស្ត្រ បម្រើការពង្រឹងនិងពង្រីកនូវតម្លៃបេតិកភណ្ឌរបស់សារព័ត៌មាន វៀតណាម។ អ្នកកាសែត Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍សមាគមអ្នកកាសែត វៀតណាមបានឲ្យដឹងថា៖

        “សារៈមន្ទីសារព័ត៌មានវៀតណាមបញ្ជូនប្រកបដោយប្រ សិទ្ធភាពនូវសារពិសិដ្ឋមួយពីអតីតកាល នោះជាសេចក្តីអំពាវនាវឲ្យអ្នក កាសែតគ្រប់ជំនាន់បច្ចប្បន្នក៏ដូចជាជំនាន់ក្រោយៗ បន្តដំណើររបស់ជំនាន់មុនៗ ពូនជ្រំ ប្រពៃណីរុងរឿងរបស់សារព័ត៌មានវៀតណាម។ សារៈមន្ទីសារព័ត៌មានវៀតណាម មិនត្រឹមតែចូលរួមក្នុងជីវភាពសារព័ត៌មានក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងត្រូវក្តាប់ ជាប់ និងដេញទាន់ជីវភាពសារព័ត៌មាននៃប្រទេសនានាទៀតផង។ ពីនោះ បង្កើត ឡើងមុខមាត់ដោយឡែកលើផែនទីសារៈមន្ទីវៀតណាមនិងអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ